ប្រធានរដ្ឋ ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៣០ ថ្ងៃ​បង្កើតគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាវៀតណាម

(VOVWORLD) - ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ គណៈកម្មាធិការការពារជាតិ និងសន្តិសុខ បានចូលរួមចំណែកជាច្រើនក្នុងការកែសម្រួល បំពេញបន្ថែមរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១២ ការតាក់តែងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ជាពិសេសគឺ បទប្បញ្ញត្តិស្តីពីការការពារមាតុភូមិ កសាងកងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាជាតិ និងសន្តិសុខ។
ប្រធានរដ្ឋ ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៣០ ថ្ងៃ​បង្កើតគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាវៀតណាម - ảnh 1ប្រធានរដ្ឋ ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៣០ ថ្ងៃបង្កើតគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាវៀតណាម (រូបថត៖ VNA)

នារសៀលថ្ងៃទី ២៣ ខែកញ្ញា នៅវិមានរដ្ឋសភា បានប្រព្រឹត្តទៅពិធីអរសាទរខួបលើកទី៣០ ថ្ងៃបង្កើតគណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាវៀតណាម។ អញ្ជើញចូលរួមពិធីនេះមានវត្តមានប្រធានរដ្ឋ ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោក Vuong Dinh Hue។

ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ គណៈកម្មាធិការការពារជាតិ និងសន្តិសុខ បានចូលរួមចំណែកជាច្រើនក្នុងការកែសម្រួល បំពេញបន្ថែមរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១២ ការតាក់តែងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ជាពិសេសគឺ បទប្បញ្ញត្តិស្តីពីការការពារមាតុភូមិ កសាងកងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាជាតិ និងសន្តិសុខ។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានលើសំណើថា នាពេលខាងមុខ គណៈកម្មាធិការគប្បីម្ចាស់ការក្នុងការកសាង និងសុក្រិតច្បាប់ សេចក្ដីសម្រេចចិត្ត បទប្បញ្ញត្តិ ធានាគុណភាព វឌ្ឍនភាព លក្ខណៈវិជ្ជមាន និងឯកភាពគ្នានៃឯកសារដាក់ចូនរដ្ឋសភានិងគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “នាពេលខាងមុខ ដោយមានស្មារតីម្ចាស់ការគណៈកម្មាធិការការពារជាតិ និងសន្តិសុខ រួមជាមួយគណៈកម្មាធិការដទៃទៀតនឹងពង្រីកស្មារតីទទួលសុខត្រូវ និងបញ្ញារបស់សមាជិកនៃគណៈកម្មាធិការ ធ្វើការសិក្សាស្រាវជ្រាវ ម្ចាស់ការដាក់ជូនរដ្ឋសភានូវគម្រោងច្បាប់ និងសេចក្ដីសម្រេចចិត្តនានា។ តាមនោះ រួមចំណែកសុក្រិតរបៀបរបប ដែលជាផ្នែកយុទ្ធសាស្ត្រមួយដោយបានចែងក្នុងឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ