ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបណ្តាប្រទេសបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - បន្តកម្មវិធីការងារនៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក នាថ្ងៃទី ២២ ខែកញ្ញា ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីម៉ុងហ្គោលី ស្វីស និងអូទ្រីសនិងប្រធានក្រុមប្រឹក្សាអឺរ៉ុប (EU) ផងដែរ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបណ្តាប្រទេសបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានាធិបតីម៉ុងហ្គោលី (ប្រភព៖ VOV)

នៅក្នុងជំនួបជាមួយប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagin Khurelsukh លោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានាធិបតី Khurelsukh បានបញ្ជាក់ថា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាបងប្អូនរវាងប្រទេសទាំងពីរ និងបានឯកភាពគ្នាលើកកម្ពស់តួនាទីរបស់យន្តការគណៈកម្មការអន្តររដ្ឋាភិបាល លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងនិងវិស័យនានានៃប្រទេសទាំងពីរ រួមទាំងបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន តាមនោះ បង្កើតបរិយាកាសអំណោយផលសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបណ្តាប្រទេសបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 2ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីស្វីសលោក Guy Parmelin  (ប្រភព៖ VOV)

នៅក្នុងជំនួបជាមួយលោក Guy Parmelin ប្រធានាធិបតីស្វីស លោកប្រធានរដ្ឋវៀតណាមបានមានប្រសាសន៍ថា វៀតណាមសង្ឃឹមថា នឹងបន្តទទួលបានការឧបត្ថម្ភ ODA ពីប្រទេសស្វីស តាមរយៈគម្រោងអភិវឌ្ឍន៍សម្រាប់ដំណាក់កាលខាងមុខ ដើម្បីងាយស្រួលក្នុងការសម្របខ្លួនជាមួយបរិបទថ្មីក្រោយជំងឺកូវីដ -១៩។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបណ្តាប្រទេសបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 3ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានាធិបតីអូទ្រីស Alexander Van Der Bellen (ប្រភព៖ VOV)

នៅក្នុងជំនួបជាមួយប្រធានាធិបតីអូទ្រីស Alexander Van Der Bellen ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រោះជាច្រើនឆ្នាំមកហើយ អូទ្រីសតែងតែស្ថិតនៅក្នុងទីផ្សារនាំចេញធំបំផុតទាំង ១០ របស់វៀតណាមនៅអឺរ៉ុប។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបណ្តាប្រទេសបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 4ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានសហភាពអឺរ៉ុបលោក Charles Michel (ប្រភព៖ VOV)

ក្នុងជំនួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ហើយឈានដល់តភ្ជាប់ឡើងវិញការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិតនិងបន្តលើកកម្ពស់ប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការនិងយន្តការសន្ទនា។ លោកប្រធានរដ្ឋបានស្នើឱ្យសហភាពអឺរ៉ុបជំរុញឲ្យប្រទេសជាសមាជិកសហភាពអឺរ៉ុប បង្ហើយបែបបទសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបណ្តាប្រទេសក៏បានពិភាក្សាអំពីស្ថានភាពពិភពលោកនិងតំបន់ ព្រមទាំងសារៈសំខាន់នៃការកសាងប្រព័ន្ធពហុភាគីប្រកប ដោយប្រសិទ្ធភាព ដោយយកអង្គការសហប្រជាជាតិជាមជ្ឈមណ្ឌលនិងគោរពច្បាប់អន្តរជាតិ ធានាសន្តិសុខ សុវត្ថិភាពនិងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅតាមតំបន់សមុទ្រ ក្នុងនោះមានសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ