ប្រធានរដ្ឋ លោក Nguyen Xuan Phuc៖ វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយរុស្ស៊ី

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ញើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា។ 
ប្រធានរដ្ឋ លោក Nguyen Xuan Phuc៖ វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយរុស្ស៊ី - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖  congluan.vn)

នេះគឺជាដំណើរទស្សនកិច្ចដ៏សំខាន់មួយដោយគូសសញ្ញាសម្គាល់រយៈពេល ៧១ ឆ្នាំដែលវៀតណាមនិងសហព័ន្ធរុស្ស៊ីបង្កើតទំនាក់ទំនងការទូត;  រយៈពេល ២០ ឆ្នាំនៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ និងរយៈពេលជិត ១០ ឆ្នាំនៃការចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយហេតុនេះការបើកចេញទិសដៅសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ីនាពេលថ្មីៗនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា ការជ្រើសរើសយករុស្ស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលអញ្ជើញបំពេញទស្សនកិច្ចក្នុងមុខតំណែងថ្មីនេះ គឺបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះទំនាក់ទំនងវៀតណាម - រុស្ស៊ី។

សូមគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc លើកនេះ គឺសំដៅជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ីក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសជំរុញការគាំទ្ររបស់រុស្ស៊ីនូវវ៉ាក់សាំង និងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង។ ឈរលើមូលដ្ឋាននោះ នឹងជួយប្រទេសទាំងពីរគ្រប់គ្រងការរីករាលដាលនៃជំងឺនេះឱ្យបានល្អ និងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធ ភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ