ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការសំខាន់ៗជាច្រើនរវាងវៀតណាមនិងគុយបា

(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយបា លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលវិស្វកម្មហ្សែននិងបច្ចេកវិទ្យាជីវៈវិទ្យាគុយបា។ 
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការសំខាន់ៗជាច្រើនរវាងវៀតណាមនិងគុយបា - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (រូបថត៖ Thong Nhat/TTXVN)

នេះគឺជាមជ្ឈមណ្ឌលស្រាវជ្រាវ ឈានមុខគេរបស់ប្រទេសគុយ បាសម្រាប់ផលិតផលឱសថ ស្រាវជ្រាវនិងផលិតវ៉ាក់សាំងនិងថ្នាំសម្រាប់ព្យាបាលជំងឺមហារីក ក្នុងនោះបានផលិតប្រកបដោយជោគជ័យវ៉ាក់សាំង Abdala បង្ការកូវីដ ១៩។ នៅទីនេះប្រធានរដ្ឋ លោក Nguyen Xuan Phuc ធ្វើជាសាក្សីពិធីចុះហត្ថលេខារបស់ក្រសួងសុខាភិបាលនៃប្រទេសទាំងពីរនិងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើនស្តីពីការទិញវ៉ាក់សាំង Abdala ចំនួន ៥ លានដូសរបស់វៀតណាមក៏ដូចជាការដែលគុយបាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងទៅវៀតណាម។ ថ្លែងមតិបន្ទាប់ពីពិធីចុះហត្ថលេខាលោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “វិស័សហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ដែលជាលទ្ធផលដ៏ធំធេងទទួលបានក្នុងដំណើរទស្សនកិច្ចលើកនេះ ពីនយោបាយ កិច្ចការបរទេសរហូតដល់សេដ្ឋកិច្ចសង្គមនិងជាពិសេសលើវិស័យសុខាភិបាល។ យើងមានជំនឿយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងរវាងប្រទេសយើងទាំងពីរហើយសូមជូនពរឱ្យបក្សកុម្មុយនិស្តគុយនិងប្រទេសគុយបាជាបងប្អូន ទទួលបានជោគជ័យកាន់តែខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍ។ ខ្ញុំជឿជាក់ថាប្រជាជនគុយបានឹងជំនះរាល់ការលំបាកហើយបោះជំហានយ៉ាងខ្លាំងក្លាក្នុងដំណាក់កាលខាងមុខនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ