ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតសឹង្ហបុរីមក សម្តែងការគួរសម

ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតសឹង្ហបុរីមក សម្តែងការគួរសម - ảnh 1
ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោកស្រី Catherine Wong ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅវៀតណាមមកជួបសម្តែងការគួរសម

(VOVworld)-នាពេលរសៀលថ្ងៃទី២៤មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀត
ណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោកស្រី Catherine
 Wong ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅវៀតណាមមកជួបសម្តែងការគួរសម។ នៅ
ក្នុង ជំនួបនេះ លោក Tran Dai Quang បានគូសបញ្ជាក់ថា វៀតណាមជានិច្ចកាល
យក ចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយសឹង្ហបុរី។​លោកស្នើ
ថា នាពេលខាងមុខ លោកស្រីឯកអគ្គរដ្ឋទូតនឹងរួមសហការជាមួយស្ថាប័នមាន
សមត្ថកិច្ច នានារបស់វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំង
អំពាវនាវឲ្យ វិនិយោគិនសឹង្ហបុរីបង្កើនការវិនិយោគនៅវៀតណាម។ ប្រធានរដ្ឋ
លោក Tran Dai Quang បានជឿជាក់ថា ក្នុងនាមជាតំណាងខ្ពស់បំផុតរបស់សឹង្ហ
បុរីនៅវៀតណាម លោកស្រី ឯកអគ្គរដ្ឋទូតនឹងរួមចំណែកសកម្មចូលក្នុងការបង្កើន
ទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ