ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាពអប អរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ជប៉ុន នាយប់ថ្ងៃទី៧ខែកញ្ញានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា បានអញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រី សម្តែងដោយវង់ភ្លេងមហោរី NHK Symphony Orchestra ។
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន - ảnh 1ប្រធានរដ្ឋ លោក Tran Dai Quang និងភរិយាអញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន(រូបថតៈ TTXVN)

វត្តមានរបស់លោកប្រធានរដ្ឋវៀតណាមនិងភរិយានៅក្នុងរាត្រីនេះបានសរបញ្ជាក់ពីការគោរពរបស់វៀតណាមចំពោះទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុន ឆ្លើយតបទៅ នឹងវត្តមានរបស់ព្រះចៅអធិរាជនិងព្រះមហេសីជប៉ុននៅក្នុងពិធីអបអរសាទរ ខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុនដែលបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅជប៉ុន របស់ប្រធានរដ្ឋនិងភរិយាដែលប្រព្រឹត្តទៅពីថ្ងៃទី២៩ខែឧសភាដល់ថ្ងៃទី២មិថុនាឆ្នាំ២០១៨កន្លងទៅ ក៏ដូចជាកម្ម វិធីប្រគំតន្រ្តីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម-ជប៉ុន សម្តែងដោយវង់ភ្លេងមហោរីជាតិវៀតណាមនាខែកក្កដាមុននេះផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ