ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបា

(VOVWORLD) -នាព្រឹកថ្ងៃទី២៨សីហា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយឯកអគ្គរដ្ឋ ទូតគុយបា លោក Herminio Lo’pez Diaz មកជំរាបលាក្នុងឱកាសបញ្ចប់ បេសកកម្មការទូតនៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជូនពរលោកឯកអគ្គរដ្ឋទូតបានបញ្ចប់ប្រកបដោយជោគជ័យអាណត្តិបំពេញ ការងារនៅវៀតណាម។ 
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបា - ảnh 1 ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបា លោក Herminio Lo’pez Diaz

លោក Tran Dai Quang បានអះអាងថា ទំនាក់ទំនងវៀតណាម-គុយបាជាទំនាក់ទំនងគំរូពិសេស ដែលបានកសាងដោយការខិតសំប្រឹង ប្រែងរបស់លោកប្រធានហូជីមិញនិងអគ្គមគ្គុទេស Fidel Castro ហើយបានថ្នាក់ ដឹកនាំគ្រប់ជំនាន់និងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Herminio Lo’pez Diaz បានផ្ញើសេចក្តីជូន ពររបស់ថ្នាក់ដឹកនាំគុយបាជូនចំពោះលោកប្រធានរដ្ឋ ក្នុងឱកាសរំលឹកខួបលើកទី ៧២នៃទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញារបស់វៀតណាម។ លោកថែមទាំងអះ អាងថា ទោះជានៅក្នុងឋានៈណាក៏ដោយ ក៏លោកនៅតែបន្តធ្វើជាស្ពាន រួម ចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេស ទាំងពីរឲ្យកាន់តែស្រស់បំព្រងជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ