ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបថ្នាក់ដឹកនាំសាជីវកម្មឈានមុខរបស់សហរដ្ឋអាមេរិក

(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំសប្តាហ៍កំពូល នៃវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៣ និងរួមបញ្ចូលគ្នានូវសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់)   ទីក្រុង San Francisco ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទទួលជួបជាមួយលោក Tim Cook នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Apple និងលោក Brendan Nelson អនុប្រធានជាន់ខ្ពស់ ប្រធានសកលនៃក្រុមហ៊ុន Boeing។

ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបថ្នាក់ដឹកនាំសាជីវកម្មឈានមុខរបស់សហរដ្ឋអាមេរិក - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបជាមួយអនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Boeing Group និងជាប្រធានក្រុមហ៊ុន Boeing Global លោក Brendan Nelson  (រូបថត៖ TTXVN)

ក្នុងជំនួបទាំងនេះ ប្រធានរដ្ឋលោក Vo Van Thuong បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតែងតែផ្ទៀងស្តាប់ដោយស្មោះស្ម័គ្រ និងស្រូបយកមតិយោបល់របស់អង្គភាពអាជីវកម្ម និងអ្នកវិនិយោគ ដើម្បីកែលម្អឥតឈប់ឈរនូវយន្តការ និងគោលនយោបាយ កែលម្អបរិយាកាសវិនិយោគអាជីវកម្ម ដោយសង្ឃឹមថាសម្ព័ន្ធក្រុមហ៊ុន Apple និង Boeing នឹងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគនៅវៀតណាម។

ចំណែកឯនាយកប្រតិបត្តិ Apple Group លោក Tim Cook បានវាយតម្លៃថា វៀតណាមជាប្រទេសមួយនៅក្នុងយុទ្ធសាស្ត្រអាជីវកម្មពិសេសរបស់ Apple។ ជាមួយគ្នានេះ លោក Tim Cook បានផ្តល់អនុសាសន៍លើបញ្ហាអភិវឌ្ឍន៍មួយចំនួននៅវៀត ណាម ដោយចាត់ទុកថា វៀតណាមគួរបន្តកែលម្អក្របខ័ណ្ឌច្បាប់ ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាពិសេសធាតុធានាសន្តិសុខ។

រីឯអគ្គនាយកក្រុមហ៊ុន Boeing Global លោក Brendan Nelson បានសម្តែងនូវបំណងចង់កសាងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍នៅវៀតណាម ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងអាកាសយានដ្ឋាន និងកន្លែងជួសជុលយន្តហោះ ក៏ដូចជា ជួយវៀតណាមផលិតឧបករណ៍សម្រាប់ Boeing និងជួយវៀតណាមក្នុងការបណ្តុះបណ្តាលអ្នកបើកយន្តហោះ និងអ្នកបច្ចេកទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ