ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតអ៊ីតាលី

(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែសីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានទទួលជួបឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីតាលី លោក Antonio Alessandro មកជម្រាបលា បញ្ចប់អាណត្តិបេសកកម្មកាទូតនៅវៀតណាម។

ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតអ៊ីតាលី - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong បានទទួលជួបឯកអគ្គរដ្ឋទូតអ៊ីតាលី លោក Antonio Alessandro (រូបថត៖ TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះលោកឯកអគ្គរដ្ឋទូតដែលបានសម្របសម្រួលជាមួយអាជ្ញាធរវៀតណាមរៀបចំយ៉ាង យកចិត្តទុកដាក់ រួមចំណែកក្នុងជោគជ័យនៃដំណើរបំពេញទស្សនកិច្ចនៅប្រទេស អ៊ីតាលីរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាប់ពីថ្ងៃទី ២៥-២៩ ខែកក្កដាកន្លងទៅ។ លោកប្រធានរដ្ឋបានអះអាងថា ព្រឹត្តិការណ៍នេះក៏ជាការគូសបញ្ជាក់អំពីជោគជ័យរបស់ឯកអគ្គរដ្ឋទូត Antonio Alessandro ប្រចាំនៅវៀតណាមផងដែរ។ ដោយរំលឹកថា លោកឯកអគ្គរដ្ឋទូត Antonio Alessandro បានធ្វើការនៅវៀតណាមក្នុងគ្រាលំបាកបំផុតដោយសារជំងឺរាតត្បាត កូវីដ ១៩ ប្រធានរដ្ឋ លោក Vo Van Thuong បានមានប្រសាសន៍ថា ក្នុងគ្រាលំបាកនោះ ដោយការរួមចំណែករបស់ឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមក ដើម្បីជំនះការលំបាកនិងបន្តទទួលបានលទ្ធផលល្អ។ ប្រធានរដ្ឋ លោក Vo Van Thuong បានរំលឹកឡើងវិញនូវការអញ្ជើញរបស់លោក ហើយមានបំណងចង់ទទួលស្វាគមន៍ប្រធានាធិបតីអ៊ីតាលី Sergio Mattarella មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Antonio Alessandro បានអះអាងថា ដំណើរទស្សនកិច្ចនៅអ៊ីតាលី របស់លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានធ្វើឱ្យមានសារសំខាន់ និងជារបត់សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រធានាធិបតីអ៊ីតាលី Sergio Mattarella បានមានប្រសាសន៍ថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលទ្ធផលនៃកិច្ចពិភាក្សា និងជំនួបជាមួយលោកប្រធានរដ្ឋ Vo Van Thuong នៅអ៊ីតាលី ក៏ដូចជាការអភិវឌ្ឍន៍យ៉ាងស្វាហាប់របស់វៀតណាម។

ក្នុងឱកាសនេះ ប្រធានរដ្ឋ Vo Van Thuong បានប្រគល់មេដាយមិត្តភាពជូនលោកឯកអគ្គរដ្ឋទូត Antonio Alessandro ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ