ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញអុជធូប គោរពវិញ្ញាណក្ខន្ធស្តេច An Duong Vuong

(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈនេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធស្តេច An Duong Vuong នៅមណ្ឌលកេរដំណែលជាតិពិសេស Co Loa ស្រុក Dong Anh នៃទីក្រុងហាណូយ។ 
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញអុជធូប គោរពវិញ្ញាណក្ខន្ធស្តេច An Duong Vuong - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong និងគណៈប្រតិភូអញ្ជើញអុជធូបថ្វាយស្តេច An Duong Vuong  នៅមណ្ឌលកេរដំណែលជាតិពិសេស Co Loa ស្រុក Dong Anh នៃទីក្រុងហាណូយ (រូបថត៖ Quynh Trang/VOV)

នៅលើទឹកដីនៃរាជធានីបុរាណ Co Loa ប្រធានរដ្ឋលោក Vo Van Thuong និងគណៈប្រតិភូបានអញ្ជើញអុជធូប និងថ្វាយផ្កា គោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសដល់គុណូបការៈដ៏ធំធេងក្នុងការកសាង និងការពារមាតុភូមិរបស់ស្តេច An Duong Vuong ដែលជាព្រះបាទមានគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងការបង្កើតរដ្ឋ Au Lac។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានអញ្ជើញដាំដើមឈើអនុស្សាវរីយ៍ ក្នុងបរិវេណមណ្ឌល កេរដំណែលជាតិពិសេស Co Loa។

បន្ទាប់មក លោកប្រធានរដ្ឋបានទៅសួរសុខទុក្ខ និងជូនអំណោយនៅទីតាំងលំនៅដ្ឋាន ២, ៣, ៤ ទីរួមស្រុក Dong Anh ស្រុក Dong Anh។ នៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong មានបំណងចង់ឲ្យមនុស្សម្នាក់ៗ  តែងតែរួមចំណែកដើម្បីឲ្យស្រុក Dong Anh រួមជាមួយរដ្ឋធានីហាណូយអភិវឌ្ឍន៍កាន់តែខ្លាំងក្លានាពេលខាងមុខ។

ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញអុជធូប គោរពវិញ្ញាណក្ខន្ធស្តេច An Duong Vuong - ảnh 2លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទៅសួរសុខទុក្ខមនុស្សចាស់នៅមជ្ឈមណ្ឌលសហគមន៍ ផ្ទះវប្បធម៌នៃក្រុមលំនៅដ្ឋានលេខ ២, ៣, ៤ ទីក្រុង Dong Anh (រូបថត៖ Quynh Trang/VOV)

នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយនៅឯសាលាមត្តេយ្យ Phuc Loc ឃុំ Uy No ស្រុក Dong Anh និងទស្សនាគំរូប្រតិបត្តិការរបស់មជ្ឈមណ្ឌលវប្បធម៌ ព័ត៌មាន និងកីឡាស្រុក Dong Anh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ