ប្រធានរដ្ឋ៖ វប្បធម៌គឺជាការរស់រានរបស់ប្រជាជាតិមួយ

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុង Hai Phong បានប្រព្រឹត្តទៅសន្និសីទតំណាងអ្នកនិពន្ធជើងចាស់លើកទី១ ដោយសមាគមអ្នកនិពន្ធវៀតណាមរៀបចំឡើង។

ប្រធានរដ្ឋ៖ វប្បធម៌គឺជាការរស់រានរបស់ប្រជាជាតិមួយ - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong និងគណៈប្រតិភូ (រូបថត៖ TTXVN)

ចូលរួមសន្និសីទនេះមានអ្នកនិពន្ធ និងកវី ៣០០នាក់ ដែលភាគច្រើនមានអាយុ លើសពី ៧០ឆ្នាំ រួមទាំងអ្នកនិពន្ធជាច្រើនដែលទទួលបានរង្វាន់ហូជីមិញ រង្វាន់រដ្ឋអំពីអក្សរសាស្ត្រ និងសិល្បៈ និងពានរង្វាន់របស់សមាគមអ្នកនិពន្ធប្រចាំឆ្នាំ រួមទាំងរង្វាន់ដ៏មានកិត្យានុភាពមួយចំនួនផ្សេងទៀត ក៏ដូចជាលើកតម្កើងសមាជិកចូលរួមចំណែកក្នុងការអភិវឌ្ឍន៍អក្សរសិល្ប៍ និងរបស់សមាគមអ្នកនិពន្ធ។

ថ្លែងមតិក្នុងសន្និសីទ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា វប្បធម៌គឺជាការរសរានរបស់ប្រជាជាតិមួយ។ បើគ្មានវប្បធម៌ មនុស្សគ្រប់រូប និងគ្រប់ជាតិសាសន៍ គ្រប់ទីកន្លែង គ្រប់សម័យកាល មិនអាចស្វែងរកគោលបំណង និងតម្លៃនៃជីវិតពិតរបស់ខ្លួនបានទេ។ ជាពិសេស អក្សរសិល្ប៍គឺជាផ្នែកមួយដ៏សំខាន់បំផុតដែលបង្កើតភាពស្រស់ស្អាតនៃវប្បធម៌វៀតណាម ផ្សព្វផ្សាយភាពស្រស់ស្អាតនោះក្នុងជីវភាព ដាស់ស្មារតីស្នេហា និងទំនួលខុសត្រូវរបស់ជនជាតិវៀតណាមម្នាក់ៗចំពោះមាតុភូមិរបស់ខ្លួន។

ប្រធានរដ្ឋ៖ វប្បធម៌គឺជាការរស់រានរបស់ប្រជាជាតិមួយ - ảnh 2លោកប្រធាន លោក Vo Van Thuong អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ “បេសកកម្មនិងការទទួលខុសត្រូវរបស់អ្នកនិពន្ធវៀតណាមនៅពេលនេះគឺកាន់តែធំធេងនិងមានតម្រូវខ្ពស់ជាងទៀត។ អ្នកនិពន្ធវៀតណាមតែងតែជាអ្នកត្រួសត្រាយផ្លូវក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើអាក្រក់ និងការពារសេចក្តីថ្លៃថ្នូររបស់មនុស្សតាមរយៈផ្លូវវេទមន្តនៃអក្សរសិល្ប៍ សាបព្រួសគ្រាប់ពូជនៃភាពស្រស់ស្អាតនៅក្នុងដួងចិត្តរបស់មនុស្ស។ លុះត្រាតែមនុស្សដាក់ជាប់ភាពស្រស់ស្អាតរបស់មនុស្សនៅក្នុងដួងចិត្តរបស់ខ្លួន ទើបពួកគេអាចយកឈ្នះលើការអំពើអាក្រក  ហើយទើបអាចលះបង់ខ្លួនឯងដើម្បីមនុស្សជាតិ និងប្រទេសជាតិបានដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ