ប្រធានរដ្ឋចិន លោក Xi Jinping នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិកនាខែមិនាឆ្នាំ ២០១៦

ប្រធានរដ្ឋចិន លោក Xi Jinping នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិកនាខែមិនាឆ្នាំ ២០១៦  - ảnh 1
ប្រធានរដ្ឋចិន លោក Xi Jinping នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិកនាខែមិនាឆ្នាំ ២០១៦ (Image: VNA)


(VOVworld) - កាសែត South China Morning Post របស់ហុងកុង (ចិន) បានដក
ស្រង់មជ្ឈដ្ឋានអ្នកជំនាញការយោធារបស់អាមេរិកនិងចិនថា៖ ប្រធានរដ្ឋចិន
លោក  Xi Jinping គ្រោងនឹងអញ្ជើញទៅបំពេញទស្សនកិច្ចលើកទី ២ នៅ
អាមេរិកដើម្បីចូលរួមសន្និសីទកំពូលផ្នែកសន្តិសុខនុយក្លេអ៊ែរនៅវ៉ាស៊ីមតោន
នាខែមិនាខាងមុខ។ ប៉េកាំងមិនទាន់ទទួលស្គាល់លទ្ធភាពដែលលោក  Xi
Jinping ចូលរួម សន្និសីទពោលខាងលើនៅឡើយ ប៉ុន្តែ អ្នកប្រាជ្ញនិងអ្នក
ជំនាញការរបស់ ចិនបានចាត់ទុកថា៖ ថ្នាក់ដឹកនាំចិននឹងចូលរួមសន្និសីទនេះ
។ ក្នុងដំណើរទស្សន កិច្ចនៅអាមេរិករបស់លោក Xi Jinping នាខែកញ្ញាឆ្នាំ
២០១៥ កន្លងទៅ ភាគីទាំង ពីរបានឯកភាពអំពីកិច្ចសហប្រតិបត្តិការលើ
វិស័យសន្តិសុខនុយក្លេអ៊ែរ។ ប៉ុន្តែ មហាអំណាចទាំងពីរនេះជានិច្ចកាលមាន
ការខ្វែងគំនិតស្តីអំពីតួនាទីរបស់ភាគី និមួយៗក្នុងការរក្សាសន្តិសុខនុយក្លេអ៊ែរ
 ជាពិសេសគឺបញ្ហាទាក់ទិនដល់ប្រទេស កូរ៉េខាងជើង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ