ប្រធានរដ្ឋចិន លោក Xi Jinping លើកឡើង «បន្ទាត់ក្រហម» ចំពេះហុងកុង

(VOVWORLD) - ថ្លែងសន្ទរកថានៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ ទិវាហុងកុងវិលត្រឡបមកចិនវិញនិងពិធីស្បថឡើងកាន់តំណែងជាអភិបាលថ្មី នៃតំបន់រដ្ឋបាលពិសេសហុងកុង សម្រាប់អាណត្តទី ៥ នាថ្ងៃទី ១ ប្រធានរដ្ឋចិន លោក Xi Jinping បានប្រកាសថា៖ រដ្ឋអំណាចមជ្ឈឹមចិននឹងប្តេជ្ញាអនុវត្តគោល នយោបាយ «ប្រទេសតែមួយ របបចំនួន ២» ហើយធានាឲ្យបានការអនុវត្តដ៏ពេញ លេញគោលនយោបាយនេះនៅតំបន់រដ្ឋបាលពិសេសហុងកុង។
ប្រធានរដ្ឋចិន លោក Xi Jinping លើកឡើង «បន្ទាត់ក្រហម» ចំពេះហុងកុង - ảnh 1 ប្រធានរដ្ឋចិន លោក Xi Jinping លើកឡើង «បន្ទាត់ក្រហម» ចំពេះហុងកុង

(VOVworld) -  ថ្លែងសន្ទរកថានៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ ទិវាហុងកុងវិលត្រឡប់មកចិនវិញនិងពិធីស្បថឡើងកាន់តំណែងជាអភិបាលថ្មី នៃតំបន់រដ្ឋបាលពិសេសហុងកុង សម្រាប់អាណត្តទី ៥ នាថ្ងៃទី ១ ប្រធានរដ្ឋចិន លោក Xi Jinping បានប្រកាសថា៖ រដ្ឋអំណាចមជ្ឈឹមចិននឹងប្តេជ្ញាអនុវត្តគោល នយោបាយ «ប្រទេសតែមួយ របបចំនួន ២» ហើយធានាឲ្យបានការអនុវត្តដ៏ពេញ លេញគោលនយោបាយនេះនៅតំបន់រដ្ឋបាលពិសេសហុងកុង។ លោកបាន កំណត់យ៉ាងច្វាស់នូវ «បន្ទាត់ក្រហម» ក្នុងនោះ ដោះស្រាយរាល់ទំនាក់ទំនងរវាង ចិននិងតំបន់រដ្ឋបាលពិសេសហុងកុង ព្រមទាំង ព្រមានថា៖ នឹងអនុវត្តវិធានការ រិតបន្តឹងចំពោះឧបាយកលធ្វើមហន្តរាយទៅលើអធិបតេយ្យភាពឬគំរាមកំហែងទៅលើរដ្ឋអំណាចកណ្ដាល។ ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា៖ ការគាំទ្រអនុវត្តគោលនយោបាយ «ប្រទេសតែមួយ របបចំនួន ២» គឺសំដៅធានា ផលប្រយោជន៍របស់ប្រជាពលរដ្ឋតំបន់រដ្ឋបាលពិសេសហុងកុង ឆ្លើយតបនឹងការ រក្សាភាពសម្បូររុងរឿងនិងស្ថិរភាពនៅហុងកុង បំរើផលប្រយោជន៍សារវ័ន្តរបស់ ប្រទេសជាតិនិងប្រជាពលរដ្ឋចិនទាំងមូល។ ពិធីរំលឹកខួនអនុស្សាវរីយ៍លើកទី ២០ ទិវាហុងកុងវិលត្រឡប់មកចិនវិញមានអត្ថន័យដ៏សែនសំខាន់ដែលត្រូវបាន សង្ឃឹមនឹងបើកចេញទិសដៅថ្មីសំរាប់ការអភិវឌ្ឍន៍របស់តំបន់រដ្ឋបាលពិសេសនេះ ក្នុងនោះ ចិនដីគោកនឹងបន្តជំរុញការតភ្ជាប់ជិតស្និទ្ធថែមទៀតជាមួយតំបន់ រដ្ឋបាលពិសេសហុងកុង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ