ប្រធានរដ្ឋចិនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅ Tanzania

(VOVworld) – នាថ្ងៃទី ២៤ មិនា ប្រធានរដ្ឋចិន លោក  Xi Jinping បានអញ្ជើញទៅកាន់
រដ្ឋធានី Dar es Salaam និងចាប់ផ្តើម ដំណើរទស្សនកិច្ចជាផ្លូវការនៅ Tanzania សំដៅ
ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងចិននិងប្រទេសអាហ្វ្រិកខាងកើតនេះ ឲ្យខ្លាំង
ក្លាថែមទៀត។ លោក Xi Jinping នឹងជួបចរ ចារជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ
លោក​ Jakaya Mrisho Kikwete អំពី កិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំង ២ ក៏ចុះហេត្ថ
លេខលើបណ្ដាការព្រម ព្រៀងសហប្រតិប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវប្បធម៌។ ក្នុងដំណើរទស្សនកិច្ចនៅអាហ្វ្រិកលើកនេះ ប្រធានរដ្ឋចិននឹងទៅទស្សន
កិច្ចនៅអាហ្វ្រិកខាងត្បូងនិងសាធារណៈរដ្ឋ Congo ផងដែរ។ លោក Xi Jinping នឹងចូល
រួមសន្និសីទកំពូលលើកទី ៥ របស់ក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញ​ BRICS នៅអាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៧ មិនា៕

ប្រធានរដ្ឋចិនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅ Tanzania - ảnh 1
លោក Xi Jinping នឹងជួបចរ ចារជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Jakaya Mrisho Kikwete អំពី កិច្ចសហប្រតិបត្តិការទ្វេភាគី។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ