ប្រធានរដ្ឋចិនជួបចរចារជាមួយប្រធានាធិបតីអាមេរិកមុននឹងសន្និសីទកំពូល G២០

ប្រធានរដ្ឋចិនជួបចរចារជាមួយប្រធានាធិបតីអាមេរិកមុននឹងសន្និសីទកំពូល G២០ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama (ខាងឆ្វេង) និងប្រធានរដ្ឋចិនលោក Xi Jinping
(រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៣ សីហា ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញជួប
ចរចារជាមួយប្រធានាធិបតីអាមេរិកលោក Barack Obama មុននឹងសន្និសីទកំពូល
ក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុងរីកចម្រើន (G២០) ដែលត្រូវបាន រៀបចំឡើង
នៅខេត្ត Hangzhou ប្រទេសចិន។នៅទីនេះ លោក Xi Jinping បាន ដាស់តឿនឲ្យ
ប្រទេសទាំងពីគោរពគោលការណ៍នានាស្ដីអំពីការលែងជំលោះ លែងប្រឈមមុខ
គ្នា គោរពគ្នាទៅវិញទៅមកនិងសហប្រតិបតិ្តការដើម្បីដោះ ស្រាយនិងគ្រប់គ្រង
ការខ្វែងគំនិតតាមវិធីសាស្ត្រស្ថាបនា តាមនោះ ជំរុញការ អភិវឌ្ឍន៍ដោយឥតឈប់
ឈរក៏ដូចជាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីផងដែរ។ក្នុងពេលនោះ ទីភ្នាក់ងារសារ
ព័ត៌មាន Reuters បានដកស្រង់សម្ដីលោកប្រធានា ធិបតី Obama ក្នុងជំនួបជាមួយ
លោក Xi Jinping នោះថា លោកចង់មានជំនួប ចរចារដ៏ស្មោះត្រង់អំពីបញ្ហាលំបាក
ក្នុងទំនាក់ទំនងទ្វេភាគីដូចជាបញ្ហាសន្តិសុខ អ៊ីនធឺណែត សិទ្ធិមនុស្សនិងបញ្ហា
នាវាចរណ៍។
នាថ្ងៃដដែល មុននឹងជំនួបចរចាររវាងថ្នាក់ដឹកនាំទាំងពីររូបនេះ ចិននិង
អាមេរិក បានអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងប៉ារីសស្ដីអំពីការប្រឆាំងបម្រែ
បម្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ