ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា

ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា - ảnh 1
ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា (Reuters)


        Vovworld-តាម Xinhua ថា នារសៀលថ្ងៃទី១៤ឧសភាប្រធានរដ្ឋចិនលោក
Xi Jinping បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក​ Narenda Modi នៅ​
ទីក្រុង His An ខេត្ត Shaanxi ចិន។ នៅជំនួបសន្ទនានេះ ប្រធានរដ្ឋចិនលោក Xi
Jinping បានលើកច្បាស់ថា ទំនាក់ទំនងចិន-ឥណ្ឌាកំពុងស្ថិតក្នុងដំណាក់កាល
អភិវឌ្ឍន៍ដ៏ស្ថិរភាពនិងមានយថាទស្សន៍សហប្រតិបត្តិការជាច្រើន។ រីឯលោក​
នាយករដ្ឋមន្ត្រី Modi បានឲ្យដឹងថា ឥណ្ឌាត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ​
ជិតស្និទ្ធជាងទៀតជាមួយចិន បង្កើនការជួបប្រាស្រ័យវប្បធម៍ជំរុញ​ពាណិជ្ជកម្ម​
និងដោះស្រាយសមស្របជំលោះ។

        ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរបញ្ហាទាក់ទិនដល់ដំបន់អាស៊ីខាងត្បូង​
ផងដែរ។ លោក​ Xi Jinping បានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួនជាស្រេចបង្កើន​កិច្ច
​សហប្រតិបត្តិការជាមួយប្រទេសទាំងអស់ក្នុងដំបន់នេះក៏ដូចជាជំរុញសន្តិភាព​
ស្ថិរភាពនិងភាពសម្បូររុងរឿងរបស់ដំបន់។ លោក Modi បានលើកច្បាស់ថា
​ឥណ្ឌាយកចិត្តទុកដាក់ទៅលើទំនាក់ទំនងក្នុងដំបន់និងត្រៀមខ្លួនជាស្រេច​
សហប្រតិបត្តិការជាមួយចិន ជំរុញការអភិវឌ្ឍន៍របស់ដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ