ប្រធានរដ្ឋចិនអំពាវនាវអាមេរិកលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅថ្នាក់មូលដ្ឋាន

(VOVworld)-ចិនសន្យាបង្កើនកិច្ចសហប្រតិបត្តិការនៅថ្នាក់មូលដ្ឋានរវាងប្រទេស
នេះជាមួយអាមេរិក សំដៅជម្រុញការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។ថ្លែងមតិនៅ វេទិការថ្នាក់ដឹកនាំតំបន់ចិន-អាមេរិកលើកទី៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៣
កញ្ញានៅក្រុង Seatle ភាគខាងលិចរបស់អាមេរិក ប្រធានរដ្ឋចិនលោក Xi Jinping បានដាក់ចេញសំណើរ ៣ “ខ” សំដៅជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី
នៅថ្នាក់មូលដ្ឋាន។ ចំណុចដំបូងគឺភាគីទាំងពីរត្រូវឆ្លៀតយកឱកាសពីខឿនសេដ្ឋ កិច្ចនៃប្រទេសទាំងពីរនាំមក។​ទីពីគឺចិននិងអាមេរិកត្រូវចែករំលែកផលប្រយោជន៍​ទទួលបានពីបណ្តាគោលនយោបាយកែទម្រង់និងការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ
។ ចំណុចចុងក្រោយគឺភាគីទាំងពីរខំប្រឹងប្រែងស្វែងរកសក្តានុភាពមានឧត្តមភាព ដើម្បីអាចបំពេញឲ្យគ្នាទៅវិញទៅមក និងយកចិត្តទុកដាក់លើ ការជួបប្រាស្រ័យ
ប្រជាជន។ លោក Xi Jinping បានអំពាវនាវឲ្យខេត្តនានារបស់ ចិននិងបណ្តារដ្ឋ
របស់អាមេរិក រក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើ វិស័យមួយចំនួនដូច
ជាអប់រំ ទេសចរណ៍ កីឡា ជម្រុញកំណើន ក៏ដូចជាបង្កើតការ ងារធ្វើសំដៅ
នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ