ប្រធានរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ

ប្រធានរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ - ảnh 1
ប្រធានរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ

(VOV)_នាថ្ងៃទី​១ សីហា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang រួម​ជា​មួយ
ក្រុម​សមាជិកសភាទីក្រុងហូជីមិញ បានមានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ​ទី១ ទីក្រុងហូជីមិញ ដើម្បី​ជូនដំណឹងអំពីខ្លឹមសារ​សម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាម
 ​នីតិកាលទី១៤។នៅទីនេះ អ្នកបោះឆ្នោតបានអបអរសាទរសម័យប្រជុំលើកទី១​ រដ្ឋស
ភា នីតិកាលទី១៤ បានសម្រេចការងារចាត់តាំងកម្មាភិបាល។ទន្ទឹមនឹងនោះ អ្នក
បោះឆ្នោតក៏បានផ្តើមគំនិតអំពីបញ្ហាមួយចំនួន ដូចជា៖​បង្ការប្រឆាំងអំពើ​ពុក​រលួយ​ ខ្ជះខ្ជាយ សុវត្ថិភាពម្ហូបអាហារ ការពារអធិបតេយ្យភាព និងបំរ៉ែបំរូលដ៏​ស្មុគ្រស្មាញនា
ពេលថ្មីៗនេះនៅសមុទ្រខាងកើត។

          កត់សម្គាល់នូវមតិរបស់អ្នកបោះឆ្នោត ប្រធានរដ្ឋ លោក Tran Dai Quang សង្កត់
ធ្ងន់ថា៖ បំណុលសាធារណះជាបញ្ហាសំខាន់ចំពោះការអភិវឌ្ឍន៍របស់ប្រ​ទេសនិមួយៗ។ 
ភារកិច្ចរបស់រដ្ឋាភិបាលវៀតណាម នាពេលខាងមុខនេះ ត្រូវគ្រប់គ្រងអោយបានល្អ
បំណុលសាធារណះ។ ចំពោះការងារបង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ ប្រធានរដ្ឋ 
លោក Tran Dai Quang បានអោយដឹ​ងថា៖

          “ យើងត្រូវប្រមូលផ្តុំបញ្ជាណែនាជាប្រចាំ និងត្រូវរួមសហការជិតស្និទ្ធិ ​ប្រមូលផ្តុំ
កម្លាំងទាំងមូលរបស់ប្រព័ន្ធនយោបាយនិងប្រជាជន ទៅលើការងារបង្ការ​ប្រឆាំងអំ
ពើពុករលួយ និងខ្ជះខ្ជាយ។​ទន្ទឹមនឹងនោះ យើងក៏ត្រូវជំរុញខ្លាំងការងារ​ឃោសនា អប់រំ
 ដើម្បីលើកកំពស់ចំណេះដឹង និងការទទួលខុសត្រូវរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់ ក្នុងការ
បង្ការប្រឆាំងអំពើពុករលួយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ