ប្រធានរដ្ឋជួបប្រាស្រ័យដំណាងកម្មាភិបាលក្រសួងនគរបាលជំនួយសំរាប់សមរភូមិភាគខាងត្បូងវៀតណាម

ប្រធានរដ្ឋជួបប្រាស្រ័យដំណាងកម្មាភិបាលក្រសួងនគរបាលជំនួយសំរាប់សមរភូមិភាគខាងត្បូងវៀតណាម - ảnh 1
ប្រធានរដ្ឋជួបប្រាស្រ័យដំណាងកម្មាភិបាលក្រសួងនគរបាលជំនួយសំរាប់សមរភូមិភាគខាងត្បូងវៀតណាម

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សារីយ៍លើកទី៤២ទិវារំដោះភូមិភាគខាងត្បូង​វៀតណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសាឆ្នាំ១៩៧៥-ថ្ងៃទី៣០មេសាឆ្នាំ​២០១៧) ​និងលើកទី១២៧ឆ្នាំទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី១៩ឧសភាឆ្នាំ​១៨៩០-ថ្ងៃទី១៩ឧសភាឆ្នាំ២០១៧) នារសៀលថ្ងៃទី២៧មេសា ប្រធានរដ្ឋវៀតណាម ​លោក Tran Dai Quang បានជួបប្រាស្រ័យតំណាងចំនួន៥០រូបនៃគណៈកម្មាធិការ​ទំនាក់ទំនងកម្មាភិបាលនគរបាលជំនួយសំរាប់សមរភូមិភាគខាងត្បូងវៀតណាមក្នុង​ដំណាក់កាលសង្គ្រាម។ កត់សម្គាល់នូវសកម្មភាពពោពេញទៅដោយអត្ថន័យ របស់​គណកម្មាធិការទំនាក់ទំនងក្នុងរយពេល២០ឆ្នាំកន្លងទៅ ប្រធានរដ្ឋមានគោលបំណងថា៖​កម្មាភិបាលនគរបាលបន្តចូលរួមការអប់រំប្រពៃណីស្នេហារ និងប្រពៃណីបដិវត្តន៍​ដ៏អង់អាចក្លាហាន របស់បក្ស និងប្រជាជាតិ ជាពិសេសគឺជំនាន់វ័យក្មេង ផ្តល់មតិ​ចំពោះបុព្វហេតុកសាងនិងការពារមាតុប្រទេស រួមចំណែកសាងប្រទេសជាតិកាន់តែ​សម្បូរធូធារ ប្រជាជនសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ