ប្រធានរដ្ឋបានចុះត្រួតពិនិត្យសំណង់សាងសង់មណ្ឌលអនុស្សាវរីយ៍សាស្ត្រាចារ្ស Tran Dai Nghia
(VOVWORLD) /  
|
ប្រធានរដ្ឋបានចុះត្រួតពិនិត្យសំណង់សាងសង់មណ្ឌលអនុស្សាវរីយ៍សាស្ត្រាចារ្ស Tran Dai Nghia (vietnamplus.vn) |
Vovworld-នាថ្ងៃទី១៦កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន
មកទស្សនានិងត្រួតពិនិត្យល្បឿនសាងសង់សំណង់មណ្ឌលអនុស្សាវរីយ៍សាស្ត្រាចារ្ស
សភាបណ្ឌិត Tran Dai Nghia កូនសិស្សឆ្នើមរបស់លោកប្រធានហូជីមិញ កូនសំបុត្រ
ឆ្នើមនៃដំបន់ដី Vinh Long។ ថ្លែងមតិនៅពិធីធ្វើការ ប្រធានរដ្ឋ Truong Tan Sang បាន
សង្កើតធ្ងន់ថា មណ្ឌលអនុស្សាវរីយ៍សាស្ត្រាចារ្សបណ្ឌិតសភា Tran Dai Nghia ជា
សំណង់វប្បធម៍មានអត្ថន័យមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ មិនត្រឹមតែបង្ហាញ
សីលធម៍ផឹកទឹកនឹកដល់ប្រភពដើមប៉ុណ្ណោះទេ ថែមទាំងអប់រំប្រពៃណីបដិវត្តសំរាប់
ជំនាន់ជនវៀតណាមក្រោយៗទៀតផង។
មុននោះនារសៀលថ្ងៃទី១៥កុម្ភៈ ប្រធានរដ្ឋ Truong Tan Sang បានចូលរួមពិធីបើកសម្ភោធសិលាចារិតអនុស្សាវរីយ៍លោក Nguyen Sinh Sac ឪពុកលោកប្រធាន
ហូជីមិញនៅខេត្ត Dong Thap ផងដែរ៕
-VOVWORLD