ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។

ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។ - ảnh 1
ប្រធានរដ្ឋបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។


VOV-នាព្រឹកថ្ងៃទី២៣មិថុនា ប្រធានរដ្ឋវៀតណាម Truong Tan Sang និង​ សមាជិកសភាក្រុមទី១មណ្ឌលទីក្រុងហូជីមិញបានជួបប្រាស្រ័យជាមួយអ្នក បោះឆ្នោតជាង២០០នាក់នខ័ណ្ឌទី៤។ បណ្ដាសមាជិកសភាបានរាយការណ៍
ជាមួយ​អ្នកបោះឆ្នោតអំពីលទ្ធផលសម័យប្រជុំលើកទី៣រដ្ឋសភានិតិកាលទី
១៣កន្លងទៅ។ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖

        “បញ្ហាសំខាន់គឺយើងត្រូវរក្សាឲ្យបានបញ្ហាទប់ស្កាត់អតិផរណា១ខ្ទង់។
នា​បច្ចុប្បន្នមានស្ថានភាព១គឺអតិផរណាកំពុងថយចុះ១ខ្ទង់ប៉ុន្តែបានលេច
ចេញ ​ផលិតកម្មជួបការលំបាក។ ដោះស្រាយឲ្យបានគឺត្រូវរក្សាការទប់ស្កាត់
អតិផរណាផង និងរក្សាកំណើនសមស្របផងមិនទុកឲ្យអតិផរណាកើនត
ទៅទៀត។ ប៉ុន្តែទន្ទឹមនឹងនោះ​ត្រូវ​មានដំណោះស្រាយទាន់ពេលវេលាដើម្បី
កែលំអរ ដើម្បីដោះស្រាយស្ថានភាព​ផ្អាក់ខានផលិតកម្មដូចនាបច្ចុប្បន្ន។”

អ្នកបោះឆ្នោតខ័ណ្ឌទី៤​ បានវាយតំលៃខ្ពស់កម្មវិធីស្ថិរភាពតំលៃរបស់​រដ្ឋាភិបាល​ដែលត្រូវបានសម័យប្រជុំលើកទី៣រដ្ឋសភានីតិកាលទី១៣អនុម័ត្ត ទន្ទឹមនឹង​
នោះ​ស្នើរ​រដ្ឋាភិបាល​ជំរុញថែមទៀតការងារដោះស្រាយស្ថានភាពខ្វះបន្ទប់នៅ
មន្ទី​ពេទ្យ​ស្ថានភាពខ្វះគ្រូបង្រៀននៅសាលារៀន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ