ប្រធានរដ្ឋបានអញ្ចើញចូលរួមពិធីបុណ្យគំរប់ខួប៥០ឆ្នាំចលនា “រាប់ពាន់ការងារល្អ”

ប្រធានរដ្ឋបានអញ្ចើញចូលរួមពិធីបុណ្យគំរប់ខួប៥០ឆ្នាំចលនា “រាប់ពាន់ការងារល្អ” - ảnh 1
ប្រធានរដ្ឋបានអញ្ចើញចូលរួមពិធីបុណ្យគំរប់ខួប៥០ឆ្នាំចលនា “រាប់ពាន់ការងារល្អ” (baomoi.com)


        VOV-ចលនា“រាប់ពាន់ការងារល្អ”ត្រូវបានបំផុសនាថ្ងៃទី២៤មិនាឆ្នាំ១៩៦៣
​នៅ​អនុវិទ្យាល័យឃុំ Tam Son ទីរួមខេត្ត Tu Son ខេត្ត Bac Ninh។ ក្រោយ​រយៈ
ពេល៥០ឆ្នាំកន្លងមក ចលនាបានពង្រីកដ៏ទូលំទូលាយលើទូទាំងប្រទេសជា​
មួយ​របៀបដ៏រស់រវើសនិងលើគ្រប់វិស័យក្លាយទៅជាផ្នែកស្អាតនៃកុមារទូទាំង​
ប្រទេស។ ថ្លែងមតិនៅ ពិធីបុណ្យគំរប់ខួប៥០ឆ្នាំចលនា “រាប់ពាន់ការងារល្អ”
និងលើក​ដម្កើងវីរៈជន“រាប់ពាន់ការងារល្អ”ចំនួន៧២នាក់នៅខេត្ត Bac Ninh នា
យប់ថ្ងៃទី១៥​ឧសភា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់
ធ្ងន់ថា៖

        “អនុវត្តពាក្យទូន្មានរបស់លោកប្រធានហូជីមិញ “ដើម្បីផលប្រយោជន៍
១០ឆ្នាំ​ដាំ​ដើម​ឈើ ដើម្បីផលប្រយោជន៍រាប់រយឆ្នាំអប់រំមនុស្ស” បក្សភាគរដ្ឋ
អំណាច​គ្រប់​ជាន់ថ្នាក់ក្រសួងស្ថាប័នសមូហភាពឪពុកម្ដាយលោកគ្រូអ្នកគ្រូ
ត្រូវបន្តយកចិត្តទុកដាក់ថែមទៀតដល់ការងារគាំពាថែទាំអប់រំយុវជនកុមារ
ជំទង់។​ បង្កលក្ខណៈងាយ​ស្រួលដើម្បីប្អូនៗបានលេងកំសាន្តរៀនសូត្រ
ហ្វឹកហាត់សកម្មចូលរួមធ្វើ“រាប់ពាន់ការងារល្អ”ដើម្បីចលនា“រាប់ពាន់ការងារ
ល្អ”របស់កុមារបន្តអភិវឌ្ឍន៍ស៊ីជម្រៅទទួល​បានលទ្ធផលជាច្រើនថែមទៀត៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ