ប្រធានរដ្ឋលោក Nguyen Xuan Phuc ប្រគល់កិត្តិនាមវីរពលករ និង​គ្រឿង​ឥស្សរិយយស​ឯករាជជូនកម្មាភិបាល ដែលមានគុណបំណាច់ចំពោះរដ្ឋ

(VOVWORLD) - តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់អតីតសាស្រ្តាចារ្យ បណ្ដិត សភាចារ្យ លោក Vu Tuyen Hoang សាស្រ្តាចារ្យ លោក Hoang Chuong និងបណ្ដាអ្នកវិទ្យាសាស្ត្រចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។
ប្រធានរដ្ឋលោក Nguyen Xuan Phuc ប្រគល់កិត្តិនាមវីរពលករ និង​គ្រឿង​ឥស្សរិយយស​ឯករាជជូនកម្មាភិបាល ដែលមានគុណបំណាច់ចំពោះរដ្ឋ - ảnh 1ប្រគល់កិត្តិនាមវីរពលករ និងគ្រឿងឥស្សរិយយសឯករាជជូនកម្មាភិបាល ដែលមានគុណបំណាច់ចំពោះរដ្ឋ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២២ ខែមេសានៅទីក្រុងហាណូយប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញប្រគល់ កិត្តិនាមវីរពលករជូនចំពោះអតីតសាស្រ្តាចារ្យ បណ្ដិតសភាចារ្យ លោក Vu Tuyen Hoang និង សាស្រ្តាចារ្យ លោក Hoang Chuong ព្រមទាំងប្រគល់គ្រឿងឥស្សរិយយសឯករាជថ្នាក់ទី ៣ ជូនចំពោះ អ្នកវិទ្យាសាស្ត្រចំនួន ៣ រូបទៀត។ អ្នកវិទ្យាសាស្ត្រទាំងនេះសុទ្ធតែបានរួមចំណែកដ៏ធំធេងដល់ប្រទេសជាតិលើគ្រប់វិស័យ។

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់អតីតសាស្រ្តាចារ្យ បណ្ដិតសភាចារ្យ លោក Vu Tuyen Hoang សាស្រ្តាចារ្យ លោក Hoang Chuong និងបណ្ដាអ្នកវិទ្យាសាស្ត្រចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ “ខ្ញុំស្នើឲ្យសម្ព័ន្ធសមាគមន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និ បាតទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ស្ដីពីការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លើកកម្ពស់គុណភាពប្រភពធនធានមនុស្ស ទាក់ទាញមនុស្សដែលមានទេពកោសល្យ ជំរុញការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនេះ ប្រមូលផ្តុំ បញ្ញាវន្តក្នុងស្រុក និងបញ្ញាវន្តវៀតណាមនៅឯប្រទេសឲ្យសាមគ្គីគ្នា ដើម្បីបំផុសស្មារតីចូលរួមចំណែក លើសកម្ពស់ សម្ថភាពច្នៃប្រឌិត និងកសាងប្រទេសជាតិ។ លើលពីនេះទៅទៀត ធ្វើជាសេនាធិការដោយម្ចាស់ការក្នុងការកសាង និងសុក្រិតរាល់យន្តការគោលនយោបាយសំដៅពង្រីកសក្តានុពលដ៏ធំធេងរបស់ជួរបញ្ញាវន្តវៀត ណាមទាំងក្នុងស្រុក និងនៅបរទេសប្រកបដោយប្រសិទ្ធភាពផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ