ប្រធានរដ្ឋលោក Nguyen Xuan Phuc៖ វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រយូរអង្វែងឈានមុខ

(VOVWORLD) - នារសៀលថ្ងៃទី ១១ ឧសភា នៅទីស្នាក់ការខុទ្ទកាល័យប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide។ 
ប្រធានរដ្ឋលោក Nguyen Xuan Phuc៖ វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រយូរអង្វែងឈានមុខ - ảnh 1វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រយូរអង្វែងឈានមុខ

នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide បានអះអាងថា ជប៉ុនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍ របស់វៀត ណាមនាពេលអនាគត។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាម តែងតែចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រនាំមុខនិងយូរអង្វែង និងស្នើរឲ្យជប៉ុន បន្តគាំទ្រសហគមន៍ជនវៀតណាមនៅជប៉ុន សហការនិងជួយឧបត្ថម្ភអំពីវ៉ាក់សាំង កូវីដ ១៩ ដើម្បីបម្រើដល់ការចាក់វ៉ាក់សាំងការពារប្រជាជនវៀតណាម។

ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការផ្លាស់ប្តូរនិងទំនាក់ទំនងនៅគ្រប់ជាន់ថ្នាក់ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ សម្របសម្រួលនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបង្ការទប់ស្កាត់ជំងឺកូវីដ ១៩។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពក្នុងបរិបទដែលថា វៀតណាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ ប្រទេសសម្របសម្រួលទំនាក់ទំនងនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ជប៉ុនឆ្នាំ ២០១៨ -២០២១ ហើយប្រទេសទាំងពីរបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ អាស៊ាននិងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទន្លេមេគង្គ - ជប៉ុន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ