ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញ អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជន នៅឈាបនដ្ឋានជាតិ A1
(VOVWORLD) - នាថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងប្រគល់អំណោយជិត ១៦០ កញ្ចប់ជូនដល់អតីតយុទ្ធជន Dien Bien Phu។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរៈជនយុទ្ធជនពលីនៅឈាបនដ្ឋានជាតិ A1 (រូបថត៖ VOV) |
ក្នុងឱកាសនៃដំណើរបំពេញដំណើរទស្សនកិច្ចការងារនៅខេត្ត Dien Bien នាថ្ងៃទី ១៧ និង ១៨ ឧសភា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានជាតិ A1 និងទស្សនាសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu។
អញ្ជើញសរសេរសៀវភៅអនុស្សាវរីយ៍នៅសារមន្ទីរ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្តែងការកោតសរសើរចំពោះទឹកចិត្តស្នេហាជាតិ និងការលះបង់របស់វីរៈយុទ្ធជនពលី និងយុទ្ធជន Dien Bien ហើយមានបំណងចង់ឲ្យសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu បន្តប្រមូលវត្ថុបុរាណ និងរឿងរ៉ាវដែលបង្កើតយុទ្ធនាការឡើងវិញតាមរយៈបច្ចេកវិទ្យាទំនើប ដោយក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរ និងជាកន្លែងអប់រំទំនៀមទម្លាប់បដិវត្តន៍ និងស្នេហាជាតិ ក៏ដូចជាមោទនភាពជនជាតិ សម្រាប់បណ្តាជំនាន់វៀតណាម។
បន្ទាប់មក នាថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងប្រគល់អំណោយជិត ១៦០ កញ្ចប់ជូនដល់អតីតយុទ្ធជន Dien Bien Phu។ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ តែងតែផ្តោតការយកចិត្តទុកដាក់ចំពោះអ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍ រួមចំណែកកសាងមាតុភូមិប្រទេសជាតិកាន់តែរឹងមំានិងសម្បូរសប្បាយ៕