ប្រធានរដ្ឋលោក Nguyen Xuan សង្ឃឹមថា អង្គភាពអាជីវកម្មកូរ៉េខាងត្បូងនឹងបន្តពិចារណាលើការបើកទូលាយការវិនិយោគនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៥ សីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Choi Young-joo អតីតប្រធានសមាគមមិត្តភាពវៀតណាម-កូរ៉េខាងត្បូងនិងជាប្រធានសម្ព័ន្ធក្រុមហ៊ុន Panko Group នៃប្រទេសកូរ៉េខាងត្បូង។
ប្រធានរដ្ឋលោក Nguyen Xuan សង្ឃឹមថា អង្គភាពអាជីវកម្មកូរ៉េខាងត្បូងនឹងបន្តពិចារណាលើការបើកទូលាយការវិនិយោគនៅវៀតណាម - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឱ្យលោក Choi Young-joo ជំរុញបរិយាកាសវិនិយោគដ៏ទាក់ទាញនៅវៀតណាមដល់វិនិយោគិនកូរ៉េខាងត្បូង  (រូបថត៖ Vu Dung/VOV)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Panko Group ក្នុងការជំរុញការវិនិយោគនៅវៀតណាម ដោយមានបំណងចង់ឲ្យក្រុមហ៊ុន Panko Group រួមវិភាគទាននាំទំហំពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូងឡើងដល់ ១០០ពាន់លានដុល្លារនាពេលខាងមុខ។ ដោយកត់សម្គាល់ថា វៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់វិនិយោគិនបរទេស លោក ប្រធានរដ្ឋបានស្នើថា សម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសកូរ៉េខាងត្បូង បន្តពិចារណាបើកទូលាយការវិនិយោគនៅវៀតណាមក្នុងទិសដៅ បង្កើនការអនុវត្តបច្ចេកវិទ្យាខ្ពស់ បៃតងស្អាត ទំនើប ស្និទ្ធស្នាលនឹងបរិស្ថាន។ អង្គភាពអាជីវកម្មដែលកំពុងដំណើរការនៅវៀតណាមបន្តបង្កើតការងារបន្ថែម យកចិត្តទុកដាក់លើការ បណ្តុះបណ្តាលវិជ្ជាជីវៈ ធានាបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងថែរក្សាជីវភាពរស់នៅរបស់កម្មករវៀតណាមឱ្យកាន់តែប្រសើរឡើង។

ប្រធានរដ្ឋលោក Nguyen Xuan សង្ឃឹមថា អង្គភាពអាជីវកម្មកូរ៉េខាងត្បូងនឹងបន្តពិចារណាលើការបើកទូលាយការវិនិយោគនៅវៀតណាម - ảnh 2ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបលោក Choi Young-joo ប្រធានសាជីវកម្ម Panko នៃប្រទេសកូរ៉េខាងត្បូង (រូបថត៖ Vu Dung/VOV)

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក៏មានបំណងចង់ឲ្យលោក Choi Young-joo រួមចំណែកផ្សព្វផ្សាយបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយអំណោយផលនៅវៀតណាម ដើម្បីឱ្យអាជីវកម្មកូរ៉េខាងត្បូងកាន់តែច្រើនជ្រើសរើសវៀតណាមជាគោលដៅវិនិយោគជាទីចាប់អារម្មណ៍។ ទន្ទឹមនឹងនោះ ជំរុញសកម្មភាពសហប្រតិបត្តិការនៃប្រទេសទាំងពីរលើវិស័យជាច្រើន រួមទាំងសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកូរ៉េខាងត្បូងក្នុងឆ្នាំនេះ។

រីឯខ្លួនវិញ ប្រធានក្រុមហ៊ុន Panko Group លោក Choi Young-joo បានឲ្យដឹងថា ក្រុមហ៊ុន Panko Group មានបំណងចង់បើកទូលាយការវិនិយោគនៅវៀតណាមលើវិស័យមួយចំនួន ក្រៅពីវិស័យវាយនភណ្ឌ និងកាត់ដេរ ហើយអាជីវកម្មកូរ៉េខាងត្បូងជាច្រើនបានចាត់ទុកវៀតណាមជាគោលដៅដែលមានការវិនិយោគដ៏ទាក់ទាញ ហើយប្រធានក្រុមហ៊ុន Panko Group មានបំណងថា រដ្ឋាភិបាលវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់អាជីវកម្មកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ