ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបប្រធានរដ្ឋសភាបង់ក្លាដែស

(VOVWORLD) - នារសៀលថ្ងៃទី២១ កក្កដា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបលោកស្រី Shirin Sharmin Chaudhury ប្រធានរដ្ឋសភាបង់ក្លាដែសដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចការ ងារនៅវៀតណាម។
ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបប្រធានរដ្ឋសភាបង់ក្លាដែស - ảnh 1 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖VOV)

(VOVworld) - នារសៀលថ្ងៃទី២១ កក្កដា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបលោកស្រី Shirin Sharmin Chaudhury ប្រធានរដ្ឋសភាបង់ក្លាដែសដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចការ ងារនៅវៀតណាម។ នៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យ ភាគីទាំងពីរបន្តជំរុញដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់ រៀបចំកិច្ច ប្រជុំគណៈកម្មាធិការចម្រុះលើកទី៣និងពិគ្រោះយោបល់នយោបាយលើកទី៣យ៉ាងឆាប់រហ័ស សំដៅដាក់ចេញទិសដៅនិងដំណោះស្រាយជំរុញកិច្ចសហប្រតិ បតិ្តការ។ ដើម្បីលើកកំពស់ទំហំពាណិជ្ជកម្មទ្វេភាគី ខំប្រឹងប្រែងទទួលបានគោល ដៅ១ពាន់លានដុល្លាអាមេរិកនោះ លោកប្រធានរដ្ឋស្នើឲ្យភាគីទាំងពីរបង្កើនការ ចែករំលែកព័ត៌មាន បទពិសោធន៍និងបង្កលក្ខណៈងាយស្រួលសំរាប់ការនាំចេញ នាំចូលទំនិញរវាងប្រទេសទាំងពីរ។

        រីឯខ្លួនវិញ ប្រធានរដ្ឋសភាបង់ក្លាដែសលោកស្រីShirin Sharmin Chaudhury មានបំណងថា ទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីរវាងប្រទេស ទាំងពីរនឹងកាន់តែបើកទូលាយលើវិស័យជាច្រើនដូចជាឧបករណ៍អេឡិចត្រូនិក ទំនិញប្រើប្រាស់និងកសិកម្មសន្តិសុខថាមពលនិងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ