ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានទី១នៃក្រុមប្រឹក្សារដ្ឋគុយបា

(VOVWORLD) - នារៀសថ្ងៃទី១៣ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយលោក Salvador Valldes Mesa អនុប្រធានទី១នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀត ណាម និងចូលរួមអបអរសាទរខួបលើកទី៤៥នៃដំណើរទស្សនកិច្ចរបស់អគ្គមគ្គុទេស Fidel Castro អញ្ជើញធ្វើដំណើរទៅកាន់តំបន់រំដោះភាគខាងត្បូងវៀតណាម។

ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានទី១នៃក្រុមប្រឹក្សារដ្ឋគុយបា - ảnh 1  ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយ អនុប្រធានទី១ នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Salvador Valdés Mesa

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងវៀតណាមជាមួយគុយបា ដែលកំពុងបានពង្រឹងនិងពង្រីកលើគ្រប់វិស័យតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូនិងការជួបសន្ទនាទ្វេភាគីនៅខាងក្រៅវេទិ កា ពហុភាគីនិងព្រឹត្តិការណ៍អន្តរជាតិមួយចំនួន។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាអង្គ ការអន្តរជាតិនិងវេទិកាពហុភាគីជាពិសេសក្នុងកិច្ចសហប្រតិបត្តិការនៃអង្គការសហប្រជាជាតិ។ លោកប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការដែលភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធដើម្បីអបអរសាទរខួបលើកទី ៤៥ នៃដំណើរទស្សនកិច្ចរបស់អគ្គមគ្គុទេសគុយបាលោក Fidel Castro ទៅកាន់តំបន់រំដោះវៀតណាមខាងត្បូងវៀតណាម (ខែកញ្ញា១៩៧៣-ខែកញ្ញា២០១៨)។ លោកប្រធានរដ្ឋវៀតណាមបានស្នើឲ្យភាគីទាំងពីរ បន្តបង្កលក្ខណៈងាយស្រួល ដើម្បីសហគមន៍សហគ្រិននៃប្រទេសទាំងពីរ ផ្សាភ្ជាប់ទំនាក់ទំនង សំដៅបើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេ ភាគី។

រីឯខ្លួនវិញ អនុប្រធានទី១ នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Salvador Valdés Mesa បានវាយតម្លៃខ្ពស់ចំពោះសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ; សម្តែងនូវការកោតសរសើរចំពោះសមិទ្ធិផ្លាស់ប្តូរថ្មីដ៏ធំធេងរបស់វៀតណាមក្នុងគ្រប់វិស័យទាំងអស់និងមានបំណងចង់ឲ្យប្រទេសទាំងពីរ ជម្រុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលភាគីទាំងពីរមានឧត្តមភាព ដូចជា ហិរញ្ញវត្ថុ សុខាភិបាល កសិកម្ម ពាណិជ្ជកម្មនិងវិនិយោគ។

ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានទី១នៃក្រុមប្រឹក្សារដ្ឋគុយបា - ảnh 2ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានទី១នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Salvador Valdés Mesa 

នៅក្នុងជំនួបទទួលអនុប្រធានទី ១ នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី លោក Salvador Valdés Mesa ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងសេចក្តីរីករាយខណៈដែលទំនាក់ទំនងនយោបាយរវាងប្រ ទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ តាមរយៈ រក្សាបាននូវការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំនៅគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ខ្ពស់តាមរយៈ កាណាល់បក្ស រដ្ឋសភានិងតាមរយៈក្រសួងនិងមូលដ្ឋាននានា។ លើសពីនេះទៀត ការថែរក្សានិងការលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព នូវយន្តការសហប្រតិបត្តិការសន្ទនា និងការពិភាក្សា ការផ្លាស់ប្តូរទ្រឹស្តីក៏ដូចជាការផ្លាស់ប្តូរគំនិតយោបល់ជាច្រើននៅក្នុងអង្គការអន្តរជាតិនិងវេទិកាពហុភាគីដែលបានរួមចំណែកដល់ការរឹតបន្តឹង សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងគុយបា។

អនុប្រធានទី១នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Salvador Valdés Mesa បានលើកឡើងថា រដ្ឋសភាវៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកំណែទម្រង់រដ្ឋធម្មនុញ្ញរបស់គុយបា។  ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានអះអាងថា: វៀតណាមត្រៀមជាស្រេចចែករំលែកបទពិសោធរបស់ខ្លួនជាមួយគុយបាដោយឈរលើមូលដ្ឋាននៃជំនឿទុកចិត្តនយោបាយដាច់ខាតរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ