ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមសិក្ខាសាលាសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្មវៀតណាម-ចិន

(VOVWORLD) -ក្នុងឱកាសទៅកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសចិននិងចូលរួមវេទិកាជាន់ ខ្ពស់ សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់-កំណាត់ផ្លូវ” នោះ នាព្រឹកថ្ងៃទី១២ ឧសភានៅទីក្រុងប៉េកាំង ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងសិក្ខាសាលាសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជ កម្មវៀតណាម-ចិនឆ្នាំ២០១៧។
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមសិក្ខាសាលាសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្មវៀតណាម-ចិន - ảnh 1ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នងពិធី (រូបថតៈ TTXVN) 

អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានគូសបញ្ជាក់ថា វៀត ណាមយកចិត្តទុកដាក់និងផ្តល់អាទិភាពសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច ពាណិជ្ជកម្មនិងវិនិយោគជាមួយចិន និងមានបំណងចង់ឲ្យប្រទេសទាំងពីរ កសាងទិសដៅ ដំណោះស្រាយនិងវិស័យសហប្រតិបត្តិការជាក់ស្តែងដោយុទ្ធសាស្ត្រយូរអង្វែង។

        ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានេះ សហគ្រាសនៃប្រទេសទាំងពីរបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យមួយចំនួនផងដែរ។

ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានេះ សហគ្រាសនៃប្រទេសទាំងពីរបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យមួយចំនួនផងដែរ។

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមសិក្ខាសាលាសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្មវៀតណាម-ចិន - ảnh 2ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជួប សន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang។ 

        នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជួប សន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang។ នៅក្នុងជំនួបនេះ លោក Tran Dai Quang បានស្នើឲ្យនាយករដ្ឋមន្ត្រីចិន លោក Li Keqiang បន្តផ្តោតការយកចិត្ត ទុកដាក់និងអនុវត្តប្រកបដោយប្រសិទ្ធភាពវិធានការមួយចំនួន សំដៅលើកកំពស់ គុណភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លើវិស័យពាណិជ្ជកម្ម លោកប្រ ធានរដ្ឋវៀតណាមស្នើឲ្យចិនបន្តលក្ខណៈងាយស្រួលសម្រាប់ប្រទេសទាំងពីរបើក ទូលាយកិច្ចសហប្រតិបត្តិការ។

        រីឯលើវិស័យហិរញ្ញវត្ថុ លោកTran Dai Quang បានស្នើឲ្យចិនបង្កលក្ខណៈ ងាយស្រួលដើម្បីវៀតណាមអាចទាក់ទងផ្ទាល់ជាមួយប្រភពឥណទានអនុគ្រោះ ក្នុងក្របខ័ណ្ឌអាស៊ាន-ចិន មេគង្គ-Lancang។

        នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានអះអាងថា បក្ស រដ្ឋនិងប្រជាជនចិន ជានិច្ចកាលគោរពនូវទំនាក់ទំនងអ្នកជិតខាងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់ វិស័យចិន-វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ