ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ

(VOVworld)-នាព្រឹកថ្ងៃទី៤តុលានៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាមលោក
 Tran Dai Quang រួមជាមួយក្រុមសមាជិកសភានីតិកាលទី១៤ មណ្ឌលបោះឆ្នោត
លេខ១ និងគណៈប្រតិភូសភាក្រុងហូជីមិញ ទៅជួបប្រាស្រ័យជាមួយអ្នកបោះ
ឆ្នោតខ័ណ្ឌទី១ ខ័ណ្ឌទី៣និងទី៤សំដៅជូនដំណឹងអំពីខ្លឹមសារនៃកិច្ចប្រជុំលើកទី២
 រដ្ឋសភាវៀតណាម នីតិកាលទី១៤ ព្រមទាំងផ្ទៀងស្តាប់ ទទួលយកមតិយោបល់
របស់អ្នកបោះឆ្នោត។​នៅ ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បាន
ផ្តល់ជូនអ្នកបោះឆ្នោតអំពីដំណើរ ការកសាងច្បាប់របស់រដ្ឋសភា តួនាទីនិងភារ
កិច្ចរបស់សមាជិកសមាជិការសភា និងបញ្ហាសំខាន់ៗមួយចំនួនទៀត។ ក៏នោ
ក្នុងជំនួបនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញផ្តល់ចម្លើយលើបញ្ហា
ជាច្រើនដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់ដូច ជាបំណុលសាធារណ ការតែង
តាំង ចាត់តាំងការងារជាដើម។

        ក្នុងថ្ងៃដដែល លោក Dinh The Huynh អចិន្ត្រៃយ៍គណៈលេខាធិការរួមជាមួយ
ក្រុមសមាជិកសភាទីក្រុង Da Nang អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅ
 ខ័ណ្ឌ Hai Chau និង Cam Le នៃទីក្រុង Da Nang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ