ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មការបញ្ជាណែនាំធ្វើកំណែទម្រង់យុត្តិធម៌មជ្

(VOVWORLD) -នាថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ ប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang ប្រធានគណៈកម្មការបណ្ជាណែនាំធ្វើកំណែទម្រង់យុត្តិធម៌មជ្ឈិម បានញ្ជើញជាអធិបតីសម័យប្រជុំលើក ទី៥នៃគណៈកម្មការបញ្ជាណែនាំកែទម្រង់យុត្តិធម៌មជ្ឈិម (គណៈកម្ម ការបញ្ជាណែនាំ)។ 
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មការបញ្ជាណែនាំធ្វើកំណែទម្រង់យុត្តិធម៌មជ្ - ảnh 1ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ 

អញ្ជើញថ្លែងមតិសន្និដ្ឋានសម័យប្រជុំនេះ ប្រធានរដ្ឋលោក Tran Dai Quang បានចាត់ទុកថា ត្រូវកំណត់ច្បាស់គោលដៅនៃការផ្លាស់ប្តូរការងារអនុវត្តច្បាប់ព្រហ្មទណ្ឌគឺសុក្រិដ្ឋគោលនយោបាយ ច្បាប់ លើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការប្រតិបត្តិ ធានាសិទ្ធមនុស្ស សិទ្ធិពលរដ្ឋនិងសិទ្ធិផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន អង្គការ បុគ្គល តាមការកំណត់របស់រដ្ឋធម្មនុញ្ញនិងច្បាប់។

ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើថា ការផ្លាស់ប្តូរកិច្ចការប្រតិបត្តិច្បាប់ព្រហ្មទណ្ឌនាពេលខាងមុខ ត្រូវកំណត់ច្បាស់នូវទិសដៅ ភារកិច្ច ដំណោះស្រាយផ្លាស់ប្តូរថ្មីនិងដំណើរការ ភារកិច្ចអនុវត្តន៍សម្រាប់វិស័យនីមួយៗ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ