ប្រធានរដ្ឋវៀតណាម Tran Dai Quang បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូរ រដ្ឋនៅជប៉ុនដោយជោគជ័យ

(VOVWORLD) - ក្រោយពីបញ្ចប់រាល់សកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា  នាព្រឹកថ្ងៃទី ២ ខែមិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង លោកជំទាវ បានជួបសំណេះសំណាលជាមួយ កម្មាភិបាល  បុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅជប៉ុន រួមទាំងតំណាងសហគមន៍អាណិកជនវៀតណាម នៅជប៉ុនផងដែរ។
ប្រធានរដ្ឋវៀតណាម Tran Dai Quang បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូរ រដ្ឋនៅជប៉ុនដោយជោគជ័យ - ảnh 1ប្រធានរដ្ឋវៀតណាម Tran Dai Quang បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូរ រដ្ឋនៅជប៉ុនដោយជោគជ័យ 

លោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅ ប្រទេសជប៉ុនលើកនេះនិងអះអាងថាដំណើរទស្សនកិច្ចជាផ្លូវការនេះបានទទួល នូវលទ្ធផលដ៏ជោគជ័យ។ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តី ថែងការណ៍រួម និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនរវាងក្រសួង ស្ថាប័ន ដែល ពាក់ព័ន្ធនានានៃប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច។ លោក  Tran Dai Quang បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានរួមវិភាគទានក្នុងការ ពង្រឹងនិងពង្រីកទំនុកទុកចិត្តរវាងវៀតណាម និងជប៉ុន ហើយបង្កើតមូលដ្ឋាន ដើម្បីបើកដំណាក់កាលថ្មីសំរាប់ទំនាក់ទំនងទ្វេភាគីលើវិស័យសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ