ប្រធានរដ្ឋវៀតណាម Truong Tan Sang ទទួលជួបជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ ទីក្រុងហូជីមិញ

ប្រធានរដ្ឋវៀតណាម Truong Tan Sang ទទួលជួបជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ ទីក្រុងហូជីមិញ - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិក្នុងពិធីជួបជាមួយអ្នកបោះឆ្នោត
(រូបថតៈ Internet)

(VOVWorld)-បន្តសកម្មភាពជួបប្រាស្រ័យអ្នកបោះឆ្នោតនៅទីក្រុងហូជីមិញនាព្រឹក
ថ្ងៃទី៣ឧសភា ប្រធានរដ្ឋវៀតណាមTruong Tan Sangរួមជាមួយក្រុមសមាជិកសភា
នីតិកាលទី ១៣ មណ្ឌលបោះឆ្នោតលេខ១របស់ទីក្រុងហូជីមិញ បានជួបប្រាស្រ័យ
ជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ ចំនួនជាង៤រយនាក់។ នៅទីនេះ អ្នកបោះឆ្នោតបាន
មានសំណើរជាមួយប្រធានរដ្ឋ Truong Tan Sang និងសមាជិកសភាអំពីការផ្លាស់ប្តូរ ថ្មីក្នុងការជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោត ឈានដល់ការដែលអ្នកបោះឆ្នោត
ទាំងឡាយសុទ្ធតែបានជួបប្រាស្រ័យជាមួយសមាជិកសភាដើម្បីស្តាប់រាល់បញ្ហាដែល
ប្រជាជនយកចិត្តទុកដាក់។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បាន
ទទួលរាល់មតិនិងសំណើរបស់អ្នកបោះ ឆ្នោតខ័ណ្ឌទី៤និងបានឆ្លើយ​បណ្តាបញ្ហា ដែលអ្នកបោះឆ្នោតលើកឡើង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ