ប្រធានរដ្ឋវៀតណាម Truong Tan Sang ទទួលជួបសន្ទនាជាមួយតំណាងពាណិជ្ជកម្មអាមេរិក

នារសៀលថ្ងៃទី ៣ កញ្ញា នៅទីក្រុងហាណូយ តំណាងពាណិជ្ជកម្មអាមេរិក លោក Ronald
Kirk បានមកសម្តែងការគួរសមប្រធានរដ្ឋវៀតណាម Truong Tan Sang ក្នុងឱកាសដំណើរ
ទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១ ដល់ទី ៣ កញ្ញា ឆ្នាំ ២០១២។ ក្នុងការទទួលជួប
សន្ទនា ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ ស្ថាប័ន
តំណាងពាណិជ្ជកម្មអាមេរិក ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំង ២ ពិសេសគឺ
លើវិស័យសេដ្ឋកិច្ច–ពាណិជ្ជកម្ម–វិនិយោគ។ ប្រធានរដ្ឋ Truong Tan Sang មានគោល
បំណងថា៖ បណ្ដាអង្គភាពអាចជីវកម្មអាមេរិកបង្កើនការវិនិយោគនិងការធ្វើអាជីវកម្ម
នៅវៀតណាម។ប្រធានរដ្ឋវៀតណាមបានស្នើរដ្ឋាភិបាលអាមេរិកទទួលស្គាល់ឲ្យបាន
ឆាប់ថា៖វៀតណាមមានខឿនសេដ្ឋកិច្ចទីផ្សារនិងលៃទុកឲ្យវៀតណាមនូវបែបបទ
អនុគ្រោះពន្ធនិងរដ្ឋាការទូទៅ (GSP)។ ទន្ទឹមនឹងនោះ ភាគីទាំង២ សហប្រតិបត្តិការ
យ៉ាងជិតស្និតតទៅទៀតខំប្រែងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនក្នុងការដោះ
ស្រាយជំលោះសេដ្ឋកិច្ចពាណិជ្ជកម្មដោយឈរលើស្មារតីដៃគូរសមភាពគោរពគ្នា
ទៅវិញទៅមកនិងមានផលប្រយោជដូចគ្នា។តំណាងពាណិជ្ជកម្មអាមេរិក Ronald Kirk  បានអះអាងថា៖ រដ្ឋាភិបាលអាមេរិកមាន គោលបំណងថា៖ ទំនាក់ទំនងរវាងប្រទេស
ទាំង ២ នឹងអភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត នាពេលខាងមុខ ពិសេសគឺលើវិស័យសេដ្ឋកិច្ច
–ពាណិជ្ជកម្ម–វិនិយោគ។ លោក Ronald Kirk បានសម្តែងគោលបំណងថា៖ ភាគីទាំង ២ ព្រមជាមួយដៃគូរផ្សេងទៀតបញ្ចប់ការចរចារអំពីកិច្ចព្រមព្រៀងដៃគូរសហប្រតិបត្តិការ
ឆ្លងកាត់អាស៊ីប៉ាស៊ីហ្វីក (TPP) យ៉ាងឆាប់ៗ។ មុននោះ ឧបនាយករដ្ឋមន្ត្រី វៀតណាម
Vu Van Ninh បានជួបសន្ទនាជាមួយតំណាងពិណិជ្ជកម្មអាមេរិក Ronald Kirk ៕

ប្រធានរដ្ឋវៀតណាម Truong Tan Sang ទទួលជួបសន្ទនាជាមួយតំណាងពាណិជ្ជកម្មអាមេរិក   - ảnh 1
តំណាងពាណិជ្ជកម្មអាមេរិក លោក Ronald Kirk បានមកសម្តែងការគួរសមប្រធានរដ្ឋវៀតណាម Truong Tan Sang (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ