ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួម​ពិធី​រំលឹក​ខួបលើកទី ២០០ នៃទិវាកំណើតរបស់លោក Nguyen Dinh Chieu

(VOVWORLD) - ក្នុងឱកាស ពិធីរំលឹកខួបលើកទី ២០០ នៃទិវាកំណើតរបស់លោក Nguyen Dinh Chieu នោះ ដើម្បីបង្ហាញពីមោទនភាព និងលើកតម្កើងរាល់ការលះបង់ដ៏ធំធេងរបស់លោកចំពោះវប្បធម៌វៀតណាម និងវប្បធម៌មនុស្សជាតិ។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួម​ពិធី​រំលឹក​ខួបលើកទី ២០០ នៃទិវាកំណើតរបស់លោក Nguyen Dinh Chieu - ảnh 1

នាយប់ថ្ងៃទី ៣០ មិថុនា នៅមណ្ឌលកេរ្កិ៍ដំណែលពិសេសផ្នូរនិងមណ្ឌលអនុស្សាវរីយ៍លោក Nguyen Dinh Chieu នៅឃុំ An Duc ស្រុក Ba Tri ខេត្ត Ben Tre បានប្រារព្ធពិធីរំលឹកខួបលើកទី ២០០ នៃទិវាកំណើតរបស់លោក Nguyen Dinh Chieu (១ កក្កដា ១៨២២  - ១ កក្កដា ២០២២); និងខួបលើកទី ៣០ នៃទិវាវប្បធម៌ប្រពៃណីនៅខេត្ត Ben Tre ( ១ កក្កដា ឆ្នាំ ១៩២២ -  ១ កក្កដា ២០២២)។ អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានឲ្យដឹងថា៖ ក្នុងឱកាស ពិធីរំលឹកខួបលើកទី ២០០ នៃទិវាកំណើតរបស់លោក Nguyen Dinh Chieu នោះ ដើម្បីបង្ហាញពីមោទនភាព និងលើកតម្កើងរាល់ការលះបង់ដ៏ធំធេងរបស់លោកចំពោះវប្បធម៌វៀតណាម និងវប្បធម៌មនុស្សជាតិ ក៏ដូចជាដើម្បីស្វែកយល់ពីមតតករបស់លោក រាល់បទពិសោធន៍ និងមេរៀនដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍរបស់មូលដ្ឋាន និងប្រទេសជាតិនាអនាគតផងដែរ៖

“ខ្ញុំសូមស្នើឱ្យក្រសួង ស្ថាប័នមជ្ឈឹម បក្សភាព និងប្រជាជនខេត្ត Ben Tre អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រ បន្តធ្វើការសិក្សាស្រាវជ្រាវ ដើម្បីបំភ្លឺថែមទៀតនូវសតិអារម្មណ៍ តម្លៃសិល្បៈពីវណ្ណកម្មនានារបស់លោក Nguyen Dinh Chieu ធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅថែមទៀតនូវតួនាទីរបស់លោកគ្រូ និងគ្រូពេទ្យ Nguyen Dinh Chieu បន្តណែនាំនិងផ្សព្វផ្សាយវណ្ណកម្មរបស់លោក Nguyen Dinh Chieu ដល់សាធារណជនទាំងជាតិ និងអន្តរជាតិយ៉ាងទូលំទូលាយ។ ពង្រីកតម្លៃវប្បធម៌របស់ លោក Nguyen Dinh Chieu ក្នុងដំណាក់កាលថ្មី ព្រមទាំងផ្ដោតសំខាន់លើការប្រើប្រាស់សមិទ្ធិផលបច្ចេកវិទ្យាព័ត៌មានក្នុងការសិក្សាស្រាវជ្រាវបង្រៀន ការផ្សព្វផ្សាយវណ្ណកម្ម វប្បធម៌សិល្បៈរបស់ លោក Nguyen Dinh Chieu ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ