ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping

(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែឧសភា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីសារសំខាន់នៃទំនាក់ទំនងរវាងវៀតណាម-ចិននៅក្នុងគោលនយោបាយកិច្ចការបរទេសនៃប្រទេសនីមួយៗ។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ (រូបថត៖ TTXVN)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ទោះបីជារងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែវៀតណាមបានអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ២ដើរទន្ទឹមគ្នាគឺបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងនិងអភិវឌ្ឍសេដ្ឋកិច្ចផង ហើយនៅថ្ងៃទី២៣ ខែឧសភា វៀតណាមបានរៀបចំដោយជោគជ័យនូវការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ផងដែរ។ រដ្ឋវៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីនិយម ពិពិធកម្ម ក្នុងនោះយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងជាអ្នកជិតខាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចិន។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានលើកឡើងវិធានការមួយចំនួនសំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ ដូចជា៖ ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ សមភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមក; អញ្ជើញលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping និងថ្នាក់ដឹកនាំចិនមកបំពេញទស្សនកិច្ចនៅវៀតណាម។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបង្ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ ហើយជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការរវាងខេត្ត ក្រុង និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ លើសពីនេះទៅទៀត ប្រទេសទាំងពីរត្រូវខិតខំប្រឹងប្រែងថែរក្សាសន្តិភាព ស្ថិរភាព ដោះស្រាយបញ្ហានៅសមុទ្រឲ្យបានសមហេតុផល ស្របតាមច្បាប់អន្តរជាតិ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពុហភាគីនានា។

រីឯខ្លួនវិញ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping បានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនចិន យកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជាមួយវៀតណាម ហើយមានគោលបំណងនិងត្រៀមខ្លួនជាស្រេច រួមជាមួយបក្ស រដ្ឋនិងប្រជាជនវៀតណាម បន្តពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាំឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping បានអញ្ជើញលោកប្រធានរដ្ឋ Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចនៅចិន ក៏ដូចជាសម្ដែងការត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩។ ក្រៅពីនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping មានបំណងចង់ឲ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការនៅសមុទ្រ ព្រមទាំងសម្ដែងនូវការគាំទ្រចំពោះវៀតណាមនៅយន្តការសហប្រតិបត្តិការពហុភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ