ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ចាប់ផ្តើម ចូលរួម​កិច្ចប្រជុំ​កំពូល​នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី៣ នៅចិន

(VOVWORLD) - តាមកម្មវិធី លោកប្រធានរដ្ឋ Vo Van Thuong នឹងចូលរួមពិធីបើកវេទិកាកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ”លើកទី ៣ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Xi Jinping។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ចាប់ផ្តើម ចូលរួម​កិច្ចប្រជុំ​កំពូល​នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី៣ នៅចិន - ảnh 1ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ចាប់ផ្តើម ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី៣ នៅចិន

នារសៀលថ្ងៃទី១៧ តុលា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់អាកាសយានដ្ឋានរដ្ឋធានីប៉េកាំង ចិន ដើម្បីចាប់ផ្តើមសកម្មភាពចូលរួមវេទិកាកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី៣ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃតី ២០ តុលា។

តាមកម្មវិធី លោកប្រធានរដ្ឋ Vo Van Thuong នឹងចូលរួមពិធីបើកវេទិកាកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ”លើកទី ៣ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Xi Jinping; ចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលក្រោមប្រធានបទសេដ្ឋកិច្ចឌីជីថល - កម្លាំងចលករថ្មីនៃកំណើន; ចូលរួមពិធីជប់លៀងស្វាគមន៍ប្រធានគណៈប្រតិភូ និងលោកជំទាវនៃបណ្ដាប្រទេសដែលរៀបចំដោយអគ្គលេខាបក្ស ប្រធានរដ្ឋចិន និងលោកជំទាវ។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នឹងមានជំនួបទ្វេភាគីដ៏សំខាន់ៗជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេស អង្គការអន្តរជាតិនានាដែលចូលរួមវេទិកានេះ ដូចជាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin; អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thonglun Sisoulith; លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា; អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ លោកប្រធានរដ្ឋ Vo Van Thuong ក៏នឹងមានជំនួបទ្វេភាគីជាច្រើនជាមួយថ្នាក់ដឹកនាំចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ