ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ជួបជាមួយប្រធានាធិបតីអ៊ូសបេគីស្ថាន

(VOVWORLD) - នារសៀលថ្ងៃទី ១៧ តុលា នៅទីក្រុងប៉េកាំង ក្នុងឱកាសអញ្ជើញចូលរួមវេទិកា ជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី៣ ដែលប្រព្រឹត្ត ទៅនៅប្រទេសចិន ប្រធានរដ្ឋវៀតណា0មលោក Vo Van Thuong បានជួបជាមួយ ប្រធានាធិបតីអ៊ូសបេគីស្ថានលោក Shavkat Mirziyoyev។

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ជួបជាមួយប្រធានាធិបតីអ៊ូសបេគីស្ថាន - ảnh 1ប្រធានរដ្ឋវៀតណា0មលោក Vo Van Thuong (ស្ដាំ) និងប្រធានាធិបតីអ៊ូសបេគីស្ថានលោក Shavkat Mirziyoyev។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងនូវគោលនយោ បាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយប្រទេស អាស៊ីកណ្ដាលនានា រួមទាំងអ៊ូសបេគីស្ថានផងដែរ។ លោកប្រធានរដ្ឋមានបំណងថា ទំនាក់ទំនងវៀតណាម - អ៊ូសបេគីស្ថាននឹងអភិវឌ្ឍន៍កាន់តែជាក់ស្ដែង ឆ្លើយតបនឹង ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ; ស្នើឲ្យភាគីទាំងពីរនាពេលខាងមុខ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិស័យសក្តានុពលដទៃទៀត ដូច ជាការអប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន ហើយពិចារណាបើកជើងហោះហើរត្រង់តភ្ជាប់គោលដៅនានានៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ ប្រធានាធិបតីអ៊ូសបេគីស្ថានបានអះអាងថា រដ្ឋអំណាចក្រុង Tashkent យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយក្រុងហាណូយ។ លោក Shavkat Mirziyoyev មានបំណងចង់ស្តារឡើងវិញនូវវិស័យសហប្រតិបត្តិការ ប្រពៃណីរវាងប្រទេសទាំងពីរ ជាពិសេសប្រេងឧស្ម័ន ការអប់រំ បណ្តុះបណ្តាល ការ ផ្លាស់ប្តូរនិស្សិត និងការផ្លាស់ប្តូរវប្បធម៌។
មេដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុ ភាគី រួមទាំងអង្គការសហប្រជាជាតិផងដែរ។ អ៊ូសបេគីស្ថានមានបំណងចង់ឲ្យវៀត ណាមដើរតួជាស្ពានដើម្បីពង្រឹងទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈដែលវៀតណាមចង់តាមរយៈប្រទេសអ៊ូសបេគីស្ថានដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការជាមួយតំបន់អាស៊ីកណ្តាលបន្ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ