ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញ​ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនចិនមួយចំនួន

(VOVWORLD) - វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តោតសំខាន់លើការផ្លាស់ប្តូរឌីជីថល កសាងសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញ​ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនចិនមួយចំនួន - ảnh 1ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនចិន

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់ និងផ្លូវលើកទី៣ នារសៀលថ្ងៃនេះ (១៩ តុលា) នៅទីក្រុងប៉េកាំង ប្រធានរដ្ឋលោក Vo Van Thuong បានទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខមួយចំនួនរបស់ចិន។

អញ្ជើញទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Huawei ប្រធានរដ្ឋ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តោតសំខាន់លើការផ្លាស់ប្តូរឌីជីថល កសាងសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ វៀតណាមមានគោលបំណងថាសម្ព័ន្ធក្រុមហ៊ុន Huawei នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយទីភ្នាក់ងារវៀតណាម ដើម្បីសហការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល អភិវឌ្ឍន៍ 5G និងជាពិសេសសម្របសម្រួលការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។ ប្រធានសម្ព័ន្ធក្រុមហ៊ុន Huawei បាននិយាយថា សម្ព័ន្ធក្រុមហ៊ុនមានបំណងចង់រួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថល និងការផ្លាស់ប្តូរថាមពលរបស់វៀតណាម។ សម្ព័ន្ធក្រុមហ៊ុនកំពុងសហការជាមួយសាកលវិទ្យាល័យមួយចំនួនដើម្បីបណ្តុះបណ្តាលទេពកោសល្យ ហើយ Huawei ត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយវៀតណាមលើការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។

អញ្ជើញទទួលជួបប្រធានក្រុមប្រឹក្សាភិបាលនៃសម្ប័ន្ធក្រុមហ៊ុន Zhongxing (ZTE) ដែលជាសម្ព័ន្ធក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ពហុជាតិចិន លោកប្រធានរដ្ឋ Vo Van Thuong បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអាជីវកម្មរបស់ ZTE និងលទ្ធផល ផលិតកម្ម និងកិច្ចសហប្រតិបត្តិការអាជីវកម្មរបស់ ZTE នៅវៀតណាម ដោយសង្កត់ធ្ងន់ ថាវៀតណាមមានគោលបំណងចង់ឱ្យសហគ្រាសចិន ជាពិសេសសហគ្រាសធំៗដែលមានកម្រិតវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាទំនើបក្នុងការបណ្តាក់ទុននិងពង្រីកវិនិយោគនៅវៀតណាម។          

ប្រធានសម្ព័ន្ធក្រុមហ៊ុន ZTE បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរវៀតណាមដែលបានជួយសម្រួលសម្ព័ន្ធក្រុមហ៊ុនក្នុងដំណើរការវិនិយោគអាជីវកម្មនៅវៀតណាម ។ ZTE មានបំណងចង់រួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ