ប្រធានរដ្ឋវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Giang-TuyenQuang

 (VOVworld)-បន្តដំណើរបំពេញទស្សនកិច្ចការងារនៅបណ្តាខេត្តភាគខាងជើង
វៀតណាម ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១២និង១៣មករា ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានអញ្ជើញចុះត្រួតពិនិត្យនៅខ្សែព្រំដែន និងទៅ
សាកសួរសុខទុក ជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដល់បណ្តាគ្រួសារ
គោលនយោបាយ គ្រួសារក្រីក្រ និងយុទ្ធជនការពារព្រំដែននៅខេត្ត Ha Giang។
ក្នុងជំនួប ធ្វើការជាមួយថ្នាក់ដឹកនាំឃុំ Niem Tong ស្រុក Meo Vac ប្រធានរដ្ឋ
បានលើកច្បាស់ថា សព្វថ្ងៃកម្មវិធីគោលដៅជាតិបាននិងកំពុងប្រមូលផ្តុំទៅលើ
ឃុំក្រីក្រ ជាពិសេស នៅបណ្តាឃុំជាប់ព្រំដែន។ ប្រធានរដ្ឋលោក Truong Tan
Sang មានប្រសាសន៍ ថា៖

        “ប្រៀបខ្លាំងរបស់ស្រុក Meo Vac គឺដាំពោតនិងចិញ្ចឹមគោ ។ ដោយហេតុ
នេះ តំបន់គប្បីពង្រីកប្រៀបខ្លាំងរបស់ខ្លួន។ នៅប្រទេសចិន គេដាំពោតឲ្យ
ផលល្អ ហើយ​យើងខំប្រឹងប្រែងរៀនបទពិសោធន៍ពីមិត បញ្ចូលពូជថ្មីដើម្បីមាន
ទិន្នផលខ្ពស់”។

ប្រធានរដ្ឋវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Giang-TuyenQuang - ảnh 1
ប្រធានរដ្ឋចុះសាកសួរសុខទុកនៅគ្រួសារក្រីក្រស្រុកMeo Vac
(រូបថតៈ tienphong.vn)

        ប្រធានរដ្ឋស្នើរដ្ឋអំណាចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ដល់គ្រួសារគោល
នយោបាយ គ្រួសារក្រីក្រ ជាពិសេសបង្កលក្ខណៈងាយស្រួល ជួយឧបត្ថម្ភអំពី
ពូជ ដើម្បីបងប្អូនជនរួមជាតិអាចឈានឡើងរួចផុតពីភាពក្រីក្រនិងស្ថរភាព ជីវភាពរស់នៅជាប្រចាំ។

        ក្នុងឱកាសបុណ្យ Tet ប្រពៃណីវៀតណាម២០១៤ខាងមុខនេះ ប្រធាន
រដ្ឋបានជូនអំណោយឲ្យគ្រួសារពិការ យុទ្ធពលី និងជូនអំណោយចំនួន ៣០០
ផ្នែកឲ្យគ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយនៅខេត្ត Ha Giang ផងដែរ។
នាថ្ងៃទី១៣មករាដដែលលោក Truong Tan Sang បានទៅសាកសួរសុខទុក្ខ
កម្មាភិបាល និងប្រជាជននៅខេត្ត Tuyen Quang។នៅទីនេះលោកប្រធានរដ្ឋបាន
វាយតំលៃខ្ពស់ចំពោះលទ្ឋផលដែល​ខេត្តបានសម្រេចជាពិសេសគឺលកល្បឿន
កំណើនមាន១៣,៥%ជាកំរិតខ្ពស់ប្រៀបនឹងកំរិតគិតមធ្យមនៃប្រទេសទាំងមូល
លោកចាត់ទុកថា៖ខេត្តគប្បីបង្កើនការដាំដើមព្រៃឈើយកចិត្តទុកដាក់ដល់
សេដ្ឋកិច្ចរុក្ខាកសិកម្មពីព្រោះនេះជាប្រៀបខ្លាំរបស់Tuyen Quang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ