ប្រធានរដ្ឋវៀតណាម៖គ្មានឧបសគ្គណានៅក្នុងទំនាក់ទំនងរវាងវៀតណាមនិងEU
(VOVworld) - នាថ្ងៃទី២៦ សីហា ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jose
Manuel Durao Barroso បានមកទស្សនាសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយ។
នាថ្ងៃដដែល លោកមកបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀត
ណាម ជួបធ្វើការជាមួយប្រធានគណៈកម្មាធិការប្រជាជនទីក្រុង និងជួបមុខជាមួយ
បណ្ដាដំណាងជាអាជីវករវៀតណាមនិងអឺរ៉ុប។
មុននោះនាថ្ងៃទី២៥ សីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានទទួលជួបសន្ទនាជាមួយលោកManuel Barroso។នៅទីនេះ លោក
Manuel Barroso បានអះអាងថា EU ជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជា
មួយវៀតណាម និងភាគីទាំង២មានឱកាសនិងយថាទស្សន៍ជាច្រើនដើម្បីអភិវឌ្ឍន៍
ទំនាក់ទំនងនេះ។លោក ក៏បានលើកឡើងជាថ្មីម្ដងទៀតនូវទស្សនៈរស់EUគឺគាំទ្រការ
ដោះស្រាយភាពតានតឹងលើសមុទ្រខាងកើតតាមរយៈផ្លូវការទូត និងការគោរពច្បាប់
អន្តរជាតិ។
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang(ខាងស្ដាំ) ទទួលជួបសន្ទនា
ជាមួយលោក Manuel Barroso (រូបថត៖motthegioi.com.vn) |
រីឯខ្លួនវិញ លោក Truong Tan Sang បានអះអាងថា ឥឡូវនេះគ្មានឧបសគ្គណានៅ
ក្នុងទំនាក់ទំនងរវាងវៀតណាមនិងEUទេ។លោកបានចាត់ទុកថា ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ចកម្មទ្វេភាគីនឹងមានជំហានលាតផ្លោះនាពេលដែលកិច្ចព្រមព្រៀងពាណិជ្ចកម្ម
សេរីបានចុះហត្ថលេខា។ក្រៅពីនោះ វិស័យវប្បធម៏និងអប់រំក៏កំពុងបានជំរុញខ្លាំងផង
ដែរ។ភាគីទាំង២បានឯកភាពអំពីការដោះស្រាយបណ្ដាបញ្ហាលើសមុទ្រខាងកើត
ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិជាពិសេសគឺអនុសញ្ញាអសបស្ដីពីច្បាប់
សមុទ្រ១៩៨២៕