ប្រធានរដ្ឋវៀតណាមជួបចរចារជាមួយថ្នាក់ដឹកនាំរបស់រុស្ស៊ីកូរ៉េខាងត្បូងនិងនូវែលសេឡង់

ប្រធានរដ្ឋវៀតណាមជួបចរចារជាមួយថ្នាក់ដឹកនាំរបស់រុស្ស៊ីកូរ៉េខាងត្បូងនិងនូវែលសេឡង់ - ảnh 1
ប្រធានរដ្ឋវៀតណាមជួបចរចារជាមួយថ្នាក់ដឹកនាំរបស់រុស្ស៊ីកូរ៉េខាងត្បូងនិងនូវែលសេឡង់
 (Image: VOV)


(VOVworld) – នាថ្ងៃទី ១១ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបធ្វើចរចារជាមួយថ្នាក់ដឹកនាំរបស់រុស្ស៊ីកូរ៉េខាងត្បូងនិងនូវែលសេឡង់ដែល​កំពុងចូលរួមសន្និសីទកំពូលនៃវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក
(APEC) លើកទី ២២ នៅរដ្ឋធានីប៉ែកាំងរបស់ចិន។ ក្នុងជំនួបសន្ទនាជាមួយប្រធានា
ធិបតីរុស្ស៊ី លោក Vladimir Putin ថ្នាក់ដឹកនាំទាំង ២ រូបបានផ្លាស់ប្តូរមតិអំពីទិសដៅ និងបណ្ដាវិធានការជាក់ស្តែងសំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ រវាងវៀតណាមនិងរុស្ស៊ីឲ្យបានខ្លាំងក្លាថែមទៀត។ ភាគីទាំង ២ បានអះអាងនូវ​ការ បង្កើនទំនុកទុកចិត្តខាងនយោបាយតាមរយៈការផ្លាស់ប្តូរបណ្ដាគណៈប្រតិភូជាន់
ខ្ពស់។ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលសេចក្តីអញ្ជើញរបស់ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងការចូលរួមពិធីរំលឹកខួបអ​នុស្សារវរីយ៍
លើកទី ៦០ នៃទិវាជ័យជំនះទៅលើពួកហ្វាស៊ីស្តដែលនឹងត្រូវរៀបចំឡើងនៅ
រដ្ឋធានីម៉ូស្គូនាថ្ងៃទី ៩ ឧសភា ឆ្នាំ ២០១៥។ ថ្នាក់ដឹកនាំទាំង ២ រូបនេះបានវាយតំលៃ ខ្ពស់ចំពោះការបោះជំហានយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ហើយឯកភាពខំប្រឹងប្រែងសម្រេចការចរចារយ៉ាងឆាប់ៗ ឆ្ពោះទៅចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពគយរុស្ស៊ី- កាហ្សាក់
ស្ថាន -បេឡារុស បន្តជំរុញអនុវត្តបណ្ដាគំរោងការណ៍សហប្រតិបត្តិការស្ទង់រក
ធ្វើអាជីវកម្ម ប្រេងឧស្ម័ន្ធនៅវៀតណាមនិងរុស្ស៊ី ផងដែរ។

ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី  Park Geun-hye ភាគីទាំង ២ បានពិភាក្សាអំពីវិធានការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង
ឲ្យស៊ីជម្រៅថែមទៀត ព្រមទាំង ឯកភាពបន្តកិច្ចសហការយ៉ាងជិតស្និតក្នុងការអនុវត្ត
បណ្ដាកិច្ចព្រមព្រៀងដែលទទួលបានប្រកបដោយប្រសិទ្ធភាពជាពិសេសគឺឆ្ពោះទៅ
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងកូរ៉េខាងត្បូង។

ក្នុងការសន្ទនាជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Jonh Key ថ្នាក់ដឹកនាំទាំង ២ រូបបានឯកភាពអំពីការពង្រីកសក្តានុភាពសហប្រតិបត្តិការនិងអនុវត្តយ៉ាងសកម្ម កម្មវិធីធ្វើសកម្មភាព ២០១៣-២០១៦ សំដៅជំរុញខ្លាំងទំនាក់ទំនងដៃគូលើគ្រប់វិស័យ វៀតណាម-នូវែលសេឡង់។ ភាគីទាំង ២ បានឯកភាពគាំទ្រគ្នាទៅវិញទៅមកក្នុង បណ្ដាវេទិការអន្តរជាតិនិងក្នុងតំប​ន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ