ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងហូជីមិញ

(VOVworld) - អនុវត្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើក
ទី៩ រដ្ឋសភានីតិកាលទី១៣ នាថ្ងៃទី១៦ ឧសភា ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang រួមជាមួយក្រុមសមាជិកសមាជិការសភានៅទីក្រុងហូជីមិញ ភាគខាងត្បូង
វៀតណាម បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌទី១។
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងហូជីមិញ - ảnh 1
លោកប្រធានរដ្ឋ Truong Tan Sang ទទួលយកមតិទាំងឡាយរបស់អ្នកបោះឆ្នោត (រូបថត៖nld.com.vn)

ស្ដីអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថាក្រោយ
រយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី ប្រទេសជាតិទទួលបានសមិទ្ធិដ៏ធំធេងជាច្រើនតួនាទី
និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិកាន់តែត្រូវបាន លើកកំពស់ពី១
ថ្ងៃទៅ១ថ្ងៃ ប៉ុន្តែនៅមានកំហិតជាក់ស្ដែងដែលត្រូវការជំនះពុះ ពារ។លោក Truong
Tan Sang បានទទួលយកតិទាំយឡាយរបស់អ្នកបោះ ឆ្នោតអំពីការអភិវឌ្ឍន៍
ឧស្សាហកម្ម ការងាររៀបចំកម្មាភិបាល និងការផ្ដល់មតិអំពី ឯកសារដាក់ជូនមហា
សន្និបាតបក្សកុម្មុយនិស្តវៀតណាមទទាំងប្រទេសលើកទី ១២នាពេលខាងមុខ
នេះ។ស្ដីពីតួនាទីឃ្លាំមើលរបស់រដ្ឋសភាក៏ដូចជាក្រសួង ស្ថាប័នទាក់ទិននានា
លោក Truong Tan Sang បានចាត់ទុកថា ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ការងារឃ្លាំមើល
របស់រដ្ឋសភា និងក្រុមសមាជិកសមាជិការសភានានា បានកើនលឿនប៉ុន្តែ
ប្រសិទ្ធិភាពក្រោយពីការឃ្លាំមើលមិនទាន់ខ្ពស់នៅឡើយ។ដោយហេតុនេះ ត្រូវផ្លាស់ប្ដូរថ្មីក្នុងរបៀបធ្វើតួនាទីដ៏សំខាន់នេះរបស់រដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ