ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាTanzania
![ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាTanzania - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_03_11/1103201606464825tttxvn_tansang_quochoi (1).jpg) |
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាTanzania(TTXVN) |
(VOV)_នាថ្ងៃទី១០មិនា ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋឯកភាពTanzania ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយប្រធានរដ្ឋសភា Tanzania លោក Job Ndugai ។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Truong Tan Sang បានអបអរសាទរលោក Job Ndugai ដែលបានជ្រើសតាំងជាប្រធានរដ្ឋសភា Tanzania និងសម្ដែងជំនឿជាក់ថា៖ ដោយតួនាទីនិងកិត្យានុភាពរបស់ខ្លួន លោកប្រធានរដ្ឋសភានឹងរួមវិភាគទានយ៉ាងសកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ប្រធានរដ្ឋ លោក Truong Tan Sang បានជូនដំណឹងអំពីលទ្ធផលជំនួបចរចារជាមួយប្រធានាធិបតី លោក John Magufuli Gi ដែលក្នុងនោះសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ទូរគមនាគមន៍ និងពាណិជ្ជកម្ម។
រីឯ ប្រធានរដ្ឋសភា Tanzania លោក Job Ndugai បានអះអាងថា៖ Tanzania ជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូជិតស្និទ្ធិ និងសម្ដែងគោលបំណងជំរុញទំនាក់ទំនងសហប្រិតបត្តិការជាមួយរដ្ឋសភាវៀតណាម ដែលក្នុងនោះមានសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ។
នាថ្ងៃដដែល ប្រធានរដ្ឋ លោក Truong Tan Sang ក៏បានអញ្ជើញទៅសាកសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅ Tanzaniaផងដែរ៕