ប្រធានរដ្ឋវៀតណាមទៅដំណើរទស្សនកិច្ចការងារនៅខេត្ត Thanh Hoa

ប្រធានរដ្ឋវៀតណាមទៅដំណើរទស្សនកិច្ចការងារនៅខេត្ត Thanh Hoa - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទៅដំណើរទស្សនកិច្ចការងារនៅខេត្ត Thanh Hoa (Image: VOV)

(VOVworld) – ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Thanh Hoa ភាគកណ្ដាល
វៀតណាម ចាប់ពីថ្ងៃទី ៦ ដល់ទី ៧ កុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Truong
Tan Sang បានទៅទស្សនាភូមិយុវជនបង្កើតអាជីព Song Chang ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា៖ នេះគឺជារូបសណ្ឋានល្អនិងត្រូវបើកទូលាយ
នៅបណ្ដាស្រុកព្រៃភ្នំក្រីក្រឆ្ងាយដាច់ស្រយាលនៅខេត្ត Thanh Hoa និយាយដោយ
ឡែកនិងក្នុងទូទាំងប្រទេសនិយាយរួម។

“យុវជនគឺជាកំលាំងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជា ការពារប្រទេស
ជាតិ ។ យុវជនស្ម័គ្រចិត្តគឺជាកំលាំងស្នូល ដោយហេតុនេះ គេត្រូវធ្វើយ៉ាងម៉េច
ដើម្បី នាំវប្បធម៌អារីយធម៌ដល់ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល។ យុវជន
ត្រូវ ផលិតល្អផងនិងរៀបចំជីវភាពរស់នៅផង​ដើម្បីប្រទេសជាតិអភិវឌ្ឍន៍ដោយ
ព្រមៗ គ្នា។”

ក៏ក្នុងឱកាសនេះដែរ ប្រធានរដ្ឋបានទៅទស្សនានៅស្រុក Nhu Xuan  និងស្រុក Nhu Thanh និងត្រួតពិនិតផែនការអភិវឌ្ឍន៍ឧស្សាហកម្មនៅមណ្ឌលសេដ្ឋកិច្ច Nghi Son ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ