ប្រធានរដ្ឋវៀតណាមទៅត្រួតពិនិត្យប្រព័ន្ធទំនប់សមុទ្រនៅតំបន់វាលទំនាបទន្លេ CUU LONG

ប្រធានរដ្ឋវៀតណាមទៅត្រួតពិនិត្យប្រព័ន្ធទំនប់សមុទ្រនៅតំបន់វាលទំនាបទន្លេ CUU LONG - ảnh 1
ប្រធានរដ្ឋវៀតណាមទៅត្រួតពិនិត្យប្រព័ន្ធទំនប់សមុទ្រនៅតំបន់វាលទំនាបទន្លេ CUU LONG(TTXVN)

(VOV)_បន្តដំណើរទៅត្រួតពិនិត្យនៅតំបន់វាលទំនាបទន្លេ CUU LONG នាថ្ងៃទី 
៣  និងទី៤មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងក្រុមការងារមជ្ឈឹម  បានទៅត្រួតពិនិត្យប្រព័ន្ធទំនប់សមុទ្រនិងស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជា
ជននៅមាត់សមុទ្រ នៅខេត្ត Soc Trang, Bac Lieu និងខេត្ត Ca Mau។ ប្រធានរដ្ឋបាន
ចាត់ ទុកថា៖ ការពង្រឹងប្រព័ន្ធទំនប់ទាំងនេះគឺជាបញ្ហាចាំបាច់ដើម្បីទប់ទល់នឹង បំរែបំរួលអាកាសធាតុដ៏ស្មុគ្រស្មាញនាបច្ចុប្បន្ន៖

            “ យើងត្រូវស្វែងរកបានវិធានការនានា ដើម្បីតំបន់ទប់ទល់នឹងបំរែបំរួលនៃ
អាកាសធាតុ។ រដ្ឋាភិបាលនឹងមានបណ្ដាគោលនយោបាយដើម្បីបណ្ដុះបណ្ដាលប្រ
ភពធន ធានមនុស្សក្នុងតំបន់ ដើម្បីគ្រប់គ្រង ឃ្លាំមើលការរងឥទ្ធិពលរបស់ការ បំរែ បំរួលអាកាសធាតុ។ ប៉ុន្តែ ក៏ត្រូវមានដំណោះស្រាយ ​និងរបៀបត្រឹមត្រូវដើម្បីរួមជាមួយ​កងកម្លាំងនេះទប់ទល់នឹងប្រការនេះប្រកបដោយល្អប្រសើដែរ។”

            ក៏ក្នុងឱកាសនេះដែរ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន
អញ្ជើញទៅ​បំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានកងទ័ពតំបន់ទី៩ និងអញ្ជើញ​ទៅសាកសួរសុខទុក្ខបណ្ដាយុទ្ធជននៅប៉ូស្តការពារព្រំដែន ៦៣៤ Nha Mat ខេត្ត
 Bac Lieu និងប៉ូស្តការពារព្រំដែន ៦៩៦ Khanh Hoi ខេត្ត Ca Mau ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ