ប្រធានរដ្ឋវៀតណាមទៅត្រួតពិនិត្យស្ថានភាពនៅមណ្ឌលឧស្សាហកម្មខេត្ត Binh Duong

ប្រធានរដ្ឋវៀតណាមទៅត្រួតពិនិត្យស្ថានភាពនៅមណ្ឌលឧស្សាហកម្មខេត្ត Binh Duong - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទៅស្វែងយល់នៅបណ្ដាអង្គភាពអាជីវកម្មមានទុនវិនិយោគបរទេសចំណុះមណ្ឌលឧស្សាហកម្មខេត្ត Binh Duong (VOV)

          Vovworld-ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នារសៀលថ្ងៃទី ១៧ឧសភាបានទៅបំពេញទស្សនកិច្ចនិងស្វែងយល់នៅបណ្ដាអង្គភាពអាជីវកម្ម
មានទុនវិនិយោគបរទេសចំណុះមណ្ឌលឧស្សាហកម្មខេត្ត Binh Duong ជាកន្លែង
មុននេះប៉ុន្មានថ្ងៃកើតមានឡើងស្ថានភាពអុកឡុក។​ថ្លែងមតិនៅទីនេះ​ប្រធានរដ្ឋ
បានសង្កត់ធ្ងន់ថា ការធ្វើខុសឆ្គងរបស់ជនជ្រុលនិយមមួយចំនួនបានជិះឥទ្ធិពល
ដល់វិនិយោគិនបរទេស ដល់រូបភាពប្រទេសជាតិ។​ការផ្ដួចផ្ដើមគំនិតមុនក៏ដូចជា
ក្រោយរបស់បក្សនិងរដ្ឋគឺធានាសុវត្ថិភាពសំរាប់វិនិយោគិន ស្ដាផលិតកម្មយ៉ាង
ចាប់រហ័សដើម្បីអះអាងទំនុកទុកចិត្តវៀតណាមជាកន្លែងមកគួរឲ្យទាក់ទាញ
សុវត្ថិភាពសំរាប់វិនិយោគិននិងមិត្តភក្តិអន្តរជាតិ។

        បន្ទាប់នោះនៅពិធីធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Binh Duong ប្រធានរដ្ឋ
Truong Tan Sang បានស្នើរខេត្ត Binh Duong ត្រូវបង្កលក្ខណៈល្អបំផុតសំរាប់អង្គភាព
អាជីវកម្មរកស៊ីឡើងវិញ ទន្ទឹមនឹងនោះចលនាមានគោលនយោបាយដោះស្រាយ
ការលំបាកទាក់ទាញវិនិយោគិនថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ