ប្រធានរដ្ឋវៀតណាមទទួលជួបជាមួយប្រធានក្រុមសមាជិកសភាមិត្តភាពបារាំងវៀតណាម


                 

ប្រធានរដ្ឋវៀតណាមទទួលជួបជាមួយប្រធានក្រុមសមាជិកសភាមិត្តភាពបារាំងវៀតណាម - ảnh 1

(VOVworld)-នាថ្ងៃទី១១កញ្ញានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានអញ្ជើញទទួលជួបជាមួយលោក Christian Ponceletប្រធានក្រុមសមាជិក
សភាមិត្តភាពបារំាងវៀតណាមនៃព្រឹទ្ធសភាបារំាង ដែល កំពុងមានដំណើរទស្សនកិច្ច
ការងារនៅវៀតណាម។ លោក Christian Poncelet​​អះអាងថា ដំណើរទស្សនកិច្ចវៀត
ណាមលើកនេះ ជាសកម្មភាព១​ក្នុងចំណោម សកម្មភាពសំដៅរំលឹកខួបអនុស្សាវរីយ៌
លើកទី៤០ទិវា​បង្កើតទំនាក់ទំនងកាទូតរវាងប្រទេសទាំង២។ប្រធានរដ្ឋ truong Tan Sang បានអះអាងថា÷​វៀតណាមជាកិច្ច​កាល​យកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយបារាំង 
និងជឿជាក់ថា÷​ទំនាក់ទំនងរវាងវៀតណាមនិងបារាំងនឹងបានលើកកំពស់ឡើងកំរិត
ទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រក្នុងរយះពេលខាងមុខនេះ។ ពិសេស ក្នុងដំណើរទៅបំពេញ​ទស្សនកិច្ចនៅបារាំង របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នាចុងខែ​កញ្ញានេះ នឹងរួម
ចំណែកជំរុញខ្លាំងថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ​ប្រធានរដ្ឋ Truong Tan
Sang ក៏បានស្នើបារាំងបន្តជំរុញថែម​ទៀតកា​រ​ផ្តល់​ទុន ODA និងការវិនិយោគផ្ទាល់ចូលមក
វៀតណាម ជួយឧបត្ថម្ភវៀតណាមក្នុង​ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU…ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ