ប្រធានរដ្ឋវៀតណាមទទួលជួបជាមួយប្រធានសហករណ៌គំរូចំនួន១០០នាក់

(VOVworld)-នារសៀលថ្ងៃទី១១មេសា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
Truong Tan Sang បានទទួលជួបជាមួយប្រធានសហករណ៌គំរូចំនួន១០០នាក់
ដែលបានទទួលពានមាសសហប្រតិបត្តិការដើម្បីសហគមន៌រុងរឿងរបស់សម្ព័ន្ធ
សហករណ៌វៀតណាម និង ក្នុងឱកាសរំលឹកអានុស្សាវរីយ៌ទិវាសហករណ៌វៀត
ណាម ថ្ងៃទី ១១មេសា ដែលរៀបចំនៅទីក្រុងហាណូយជាលើកដំបូង។

        នៅក្នុងពិធីនេះ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា បក្ស និងរដ្ឋ
វៀត ណាមយកចិត្តទុកដាក់ជាពិសេសដល់កាអភិវឌ្ឍន៌សមាសភាពសេដ្ឋកិច្ចសមូ
ហភាពនេះ និងសម្រេចថា យកថ្ងៃទី ១១មេសាជាប្រចាំឆ្នាំធ្វើជាទិវាសហករណ៌
វៀតណាម។ប្រធានរដ្ឋក៏ចាត់ទុកដែរថាក្នុងរយៈបណ្តាឆ្នាំកន្លងទៅសហករណ៌មួយ
ចំនួនបានមានការរួមវិភាគទានដ៏ធំធេងចូលក្នុងការអភិវឌ្ឍន៌របស់តំបន់ នានា និងរួមចំណែកយ៉ាងសកម្មចូលក្នុងការអភិវឌ្ឍន៌រួមរបស់ប្រទេសជាតិ។ ប្រធានរដ្ឋ
Truong Tan Sang មានប្រសាសន៌ថា៖

ប្រធានរដ្ឋវៀតណាមទទួលជួបជាមួយប្រធានសហករណ៌គំរូចំនួន១០០នាក់ - ảnh 1
ប្រធានរដ្ឋ Truong Tan Sang សំណេះសំណាលជាមួយ
បណ្តាប្រធានសហករណ៌គំរូ(រូបថតៈ Internet)

        "ប្រទេសវៀតណាមទាំងមូលមានទីបង្អែកគឺសម្ព័ន្ធសហករណ៌វៀតណាមតំបន់
នីមួយៗ មានសហករណ៌ ដូច្នេះបណ្តាស្ថាប័ន ផ្នែក ធ្វើយ៉ាងមេចដើម្បីពង្រីកឲ្យបាន
ទីបង្អែកដ៏រឹមមាំនេះ។ ទន្ទឹមនឹងនោះ យើងត្រូវតគូបផ្សំជាមួយគ្នា ព្រោះថាក្នុងសម័យ សេដ្ឋកិច្ចទីផ្សារមិនអាចឈរម្នាក់ឯងបានទេ។ មុនដំបូងគឺ តភ្ជាប់ឡើងវិញ រាល់សមា សភាពសហករណ៌ ក្រុមសហករណ៌ បន្ទាប់មក បើក ទូលាយទៅកាន់បណ្តា សមា សភាពផ្សេងទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៌"។

        ប្រធានរដ្ឋក៏សង្កត់ធ្ងន់ថា ជាមួយការអភិវឌ្ឍន៌រួមរបស់ប្រទេសជាតិ ដល់ឆ្នាំ
២០១៥ និងឆ្ពោះទៅឆ្នាំ ២០២០ ប្រទេសវៀតណាមក្លាយទៅជាប្រទេស ឧស្សាហកម្ម
តាម ទិសទំនើបជាសារវ័ន្ធនោះ សមាសភាពសេដ្ឋកិច្ចសហសហករណ៌របស់វៀត
ណាមត្រូវរឹងមាំ។ ដូច្នេះ បណ្តាសហករណ៌តក្រូវបើកទូលាយទ្រង់ទ្រាយ  សំដៅដោះ ស្រាយការងារឲ្យកសិករ រួមចំណែកក្នុងស្ថិរភាពនិងអភិវឌ្ឍន៌ ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ