ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យរបស់ជប៉ុន


ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យរបស់ជប៉ុន - ảnh 1
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិកសភានៃគណៈបក្សប្រជាធិប
តេយ្យរបស់ជប៉ុន (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ២៩ សីហា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិកសភានៃគណៈបក្សប្រជាធិប តេយ្យរបស់ជប៉ុនដឹកនាំដោយសមាជិកសភា លោក Matsumoto Yohei ដែលកំពុង មានដំណើរទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបសន្ទនា ប្រធានរដ្ឋវៀតណមបាន
សង្កត់ធ្ងន់ថា៖ ដំណើទស្សនកិច្ចនេះ​នឹងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ វិស័យរវាងវៀតណាមនិងជប៉ុននិងការបង្កើនទំនាក់ទំនងជាមួយជប៉ុនគឺជាអាទិភាពជួរ មុខក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ រីឯខ្លួនវិញ សមាជិកសភា
ជប៉ុន លោក Matsumoto Yohei បានឲ្យដឹងថា៖ បណ្ដាសមាជិកសភាវ័យក្មេងជប៉ុន មានគោលបំណងបន្តសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយវៀតណាមលើបណ្ដា វិស័យដែលជប៉ុនមានសក្តានុភាព រួមចំណែកក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាពរវាង
ប្រទេសទាំង ២ ឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ